ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានថ្លែងថាប្រទេសចិននឹងមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយប៉ះពាល់ដល់មិត្តភាពចិន-កម្ពុជានោះទេ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ The post ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានថ្លែងថាប្រទេសចិននឹងមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយប៉ះពាល់ដល់មិត្តភាពចិន-កម្ពុជានោះទេ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ ការលើកឡើងរបស់លោកគឺបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមចិន We-Media មួយចំនួនបានលើកឡើងថាកម្ពុជាកំពុងជ្រើសរើសអាមេរិក ហើយគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនកំពុងជាប់គាំង។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិននៅថ្ងៃទី៦ ខែកុម្ភៈ បានដកស្រង់ប្រសាសន៍របស់លោក Guo ដែលបានថ្លែងក្នុងសន្នីសិទសារព័ត៌មានប្រចាំសប្ដាហ៍មកចុះផ្សាយថាការលើកឡើងដោយសង្ស័យពីមិត្តភាពកម្ពុជា-ចិននេះគឺជាការប្រមាថគ្មានមូលដ្ឋានសុទ្ធសាធ និងជាការប្រមាថដោយចេតនា។
លោក Guo បាននិយាយថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជានឹងរារាំងការរំខាន។ យើងនឹងមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយប្រឆាំងនឹងមិត្តភាពរបស់យើងទេ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយនឹងត្រូវទទួលខុសត្រូវ និងផលវិបាកផ្លូវច្បាប់»។

លោក Guo បាននិយាយថា ប្រទេសចិននិងកម្ពុជាគឺជាមិត្តនិងដៃគូរដែលទុកចិត្តបំផុតដែលគាំទ្រគ្នាទៅវិញទៅមក និងចែករំលែកភាពសុខដុមរមនា ដែលបម្រើផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេស និងប្រជាជនទាំងពីរ មានភាពរស់រវើក និងសក្តានុពលនៃការអភិវឌ្ឍន៍ ហើយមិនអាចចុះខ្សោយ ឬបំផ្លាញដោយកម្លាំងណាមួយឡើយ។
កម្ពុជា-ចិនបានបង្កើតទំនាក់ទំនងការទូតជាមួយក្នុងនៅខែកក្កដា ឆ្នាំ១៩៥៨ និងបានបន្តទំនាក់ទំនងនេះកាន់តែស្អិតរមួតឈានដល់ភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានបង្កើនដល់កម្រិត«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»នៅឆ្នាំ២០២៤ ក្នុងខួបទំនាក់ទំនង៦៦ឆ្នាំ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.