មេបញ្ជាការទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក ជជែកគ្នាពីការពង្រឹងកិច្ចសហការយោធាក្នុងតំបន់  

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក The post មេបញ្ជាការទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក ជជែកគ្នាពីការពង្រឹងកិច្ចសហការយោធាក្នុងតំបន់   appeared first on Kampuchea Thmey Daily.

មេបញ្ជាការទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក ជជែកគ្នាពីការពង្រឹងកិច្ចសហការយោធាក្នុងតំបន់  

នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គមេបញ្ជាការកងទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក ជជែកគ្នាពីការពង្រឹងកិច្ចសហការយោធាក្នុងតំបន់ ដែលក្នុងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយនាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ដើម្បីពិភាក្សាស្វែងយល់អំពីទស្សនវិស័យតំបន់ទាក់ទងការងារសន្តិសុខ ការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងកំណត់ប្រធានបទសម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក (CHODs) ឆ្នាំ២០២៥។

ក្នុងបទអន្តរាគមន៍ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ចោរសមុទ្រ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលទាមទារឱ្យមានការពង្រឹងកិច្ចសហការរវាងវិស័យយោធា និងស៊ីវិល តាមរយៈការចែករំលែកធនធាន ការផ្លាស់ប្តូរជំនាញ និងការធ្វើផែនការយុទ្ធសាស្ត្រ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្នុងតំបន់ និងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមដោយសន្តិវិធី ដើម្បីឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្រាប់កម្ពុជា ត្រៀមខ្លួនសម្រាប់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយដែលកើតឡើង៕

The post មេបញ្ជាការទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក ជជែកគ្នាពីការពង្រឹងកិច្ចសហការយោធាក្នុងតំបន់   appeared first on Kampuchea Thmey Daily.