ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានចាត់ទុកថាជាអំពើភេរវកម្មទាញប្រទេសធ្លាក់ចូលក្នុងភាពវឹកវរ បំផ្លាញសុខសន្ដិភាព ជាទង្វើឧទ្ទាមបំពានរដ្ឋធម្មនុញ្ញកម្ពុជា។ The post ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ appeared first on Kampuchea Thmey Daily.

ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានចាត់ទុកថាជាអំពើភេរវកម្មទាញប្រទេសធ្លាក់ចូលក្នុងភាពវឹកវរ បំផ្លាញសុខសន្ដិភាព ជាទង្វើឧទ្ទាមបំពានរដ្ឋធម្មនុញ្ញកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញថាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ទាញកម្ពុជាឱ្យធ្លាក់ក្នុងភាពវឹកវរ បំផ្លាញសន្តិសុខជាតិ បំផ្លាញលទ្ធិប្រជាធិបតេយ្យដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពោលគឺបំផ្លាញនីតិរដ្ឋដែលប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងរួមគ្នាកសាង។

ក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ទង្វើ និងសកម្មភាពនៃក្រុមឧទ្ទាមនេះ គឺជាអំពើបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិដោយចេរនាទុច្ចរិតយ៉ាងពិតប្រាកដ»។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវខ្សែអាត់សំឡេងរបស់ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេច និងគ្រួសារដោយបានប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។ ជាការឆ្លើយតបសម្ដេចតេជោថា បានដឹងថាមេខ្លោងនៃគម្រោងធ្វើឃាតសម្ដេចជាអ្នកណាហើយ តែថាពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន»

នៅមិនទាន់មានភាគីណាមួយចេញមកអះអាងទទួលខុសត្រូវពីការប្រើប្រាស់ភាសាហិង្សាបែបនេះនោះឡើយ ខណៈគណបក្សនយោបាយ និងស្ថាប័នជាច្រើននៅកម្ពុជាបានចេញមកថ្កោលទោសជាបន្តបន្ទាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ appeared first on Kampuchea Thmey Daily.