ផ្លូវ៦០ម៉ែត្រ! ម៉ូតូមួយគ្រឿងបុកជាមួយរថយន្ដរងរបួសធ្ងន់ពីរនាក់

បុរស២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជិះម៉ូតូជួយគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដមួយគ្រឿងនៅបណ្ដោយផ្លូវ៦០ម៉ែត្រ... The post ផ្លូវ៦០ម៉ែត្រ! ម៉ូតូមួយគ្រឿងបុកជាមួយរថយន្ដរងរបួសធ្ងន់ពីរនាក់ appeared first on Kampuchea Thmey Daily.

ផ្លូវ៦០ម៉ែត្រ! ម៉ូតូមួយគ្រឿងបុកជាមួយរថយន្ដរងរបួសធ្ងន់ពីរនាក់

បុរស២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជិះម៉ូតូជួយគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដមួយគ្រឿងនៅបណ្ដោយផ្លូវ៦០ម៉ែត្រ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលា​ម៉ោង​១០និង២០នាទីយប់​ ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៥ ស្ថិត​តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ​ ក្នុងសង្កាត់​ព្រែក​ហូរ​ ក្រុងតាខ្មៅ​ ខេត្ត​កណ្តាល​។

បើតាមការបញ្ជាក់ពីយុវជនជាអ្នកដំណើរបានអោយដឹងថា មុនកើតហេតុគាត់បានឃើញបុរស២នាក់ ជិះម៉ូតូ​មួយគ្រឿង ម៉ាក ស៊ុយសូគីនិច ពណ៍សលាយខៀវ ពាក់ស្លាកលេខ កណ្ដាល​ 1AT-1563 ជិះឌុបគ្នា​ តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ​​ទិសដៅ​ពីជើង​ទៅត្បូង​ ក្នុងល្បឿនលឿន លុះមកដល់ចំណុចគ្រោះថ្នាក់ មិនដឹងជាមានបញ្ហាអ្វីនោះទេ ក៏ស្រាប់តែម៉ូតូចាប់ផ្តើមរេចង្កូត ទៅបុករថយន្ត​មួយគ្រឿងម៉ាក Toyota WIGO ពាក់ស្លាកលេខ ភ្នំពេញ​ 2BW-4593 ក្នុងទិសដៅពីត្បូងទៅជេីង​ បណ្ដាលអោយអ្នកជិះម៉ូតូរបួសធ្ងន់ទាំង២នាក់ ត្រូវបានពលរដ្ឋរាយការណ៍ហៅរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីពេទ្យ​ភ្លាមៗ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ក្រុងតាខ្មៅ​ ធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​៕

អត្ថបទ៖ រដ្ឋា

The post ផ្លូវ៦០ម៉ែត្រ! ម៉ូតូមួយគ្រឿងបុកជាមួយរថយន្ដរងរបួសធ្ងន់ពីរនាក់ appeared first on Kampuchea Thmey Daily.