ថ្ងៃខួបកំណើតលោកត្រាំ អាចក្លាយជាថ្ងៃឈប់សម្រាកបុណ្យជាតិ

ដោយមានការគាំទ្រយ៉ាងលើសលុបពីសំណាក់អ្នកសាធារណរដ្ឋ ពេលនេះសមាជិកសភាអាមេរិក បានដាក់សំណើសុំយកថ្ងៃខួបកំណើតរបស់លោក... The post ថ្ងៃខួបកំណើតលោកត្រាំ អាចក្លាយជាថ្ងៃឈប់សម្រាកបុណ្យជាតិ appeared first on Kampuchea Thmey Daily.

ថ្ងៃខួបកំណើតលោកត្រាំ អាចក្លាយជាថ្ងៃឈប់សម្រាកបុណ្យជាតិ

ដោយមានការគាំទ្រយ៉ាងលើសលុបពីសំណាក់អ្នកសាធារណរដ្ឋ ពេលនេះសមាជិកសភាអាមេរិក បានដាក់សំណើសុំយកថ្ងៃខួបកំណើតរបស់លោក ដូណាល់ ត្រាំ ធ្វើជាថ្ងៃឈប់សម្រាកបុណ្យជាតិ។

លោក ត្រាំ (រូបថត៖ Getty)

ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ កើតនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ១៩៤៦ ប្អូនអតីតប្រធានាធិបតី ចូ បៃដិន ៤ឆ្នាំ។

ដោយមានការខ្នះខ្នែងបំផុតពីសំណាក់សមាជិកសភាអ្នកស្រី Claudia Tenney, សំណើច្បាប់ដែលលើកឡើងដំបូងកាលពីថ្ងៃទី១៤ខែកុម្ភៈ បានបង្ហាញថា ច្បាប់នេះនឹងចែងយកថ្ងៃទី១៤ខែមិថុនា ដើម្បីរំលឹកដល់ទិវាទង់ជាតិអាមេរិកផង និងប្រារព្ធថ្ងៃខួបកំណើតរបស់លោកប្រធានាធិបតី ត្រាំ ផង។

អ្នកស្រី Claudia Tenney (រូបថត៖ AP)

អ្នកស្រី Tenney មកពីញូវយ៉ក បានចេញសេចក្តីប្រកាសព័ត៌មានថា ដូចទៅនឹងថ្ងៃខួបកំណើតរបស់ George Washington ដែលត្រូវបានចាត់ជាថ្ងៃឈប់សម្រាកបុណ្យជាតិដែរ សំណើច្បាប់នេះនឹងបន្ថែមថ្ងៃកំណើតរបស់ ត្រាំ ចូលទៅក្នុងបញ្ជី ដោយទទួលស្គាល់គាត់ថា ជា «ស្ថាបនិកនៃយុគសម័យមាសរបស់សហរដ្ឋអាមេរិក» ហើយគ្មានប្រធានាធិបតីសម័យទំនើបណាម្នាក់ ដែលសំខាន់សម្រាប់សហរដ្ឋអាមេរិកជាង ដូណាល់ ត្រាំ នោះទេ។

សូមជម្រាបថា ទោះលោក George Washington កើតនៅថ្ងៃទី២២ខែកុម្ភៈក៏ពិតមែន ប៉ុន្តែទិវាប្រធានាធិបតី ដែលយកជាថ្ងៃអបអរខួបកំណើតរបស់គាត់ គឺតែងត្រូវបានប្រារព្ធធ្វើឡើងនៅរាល់ថ្ងៃចន្ទសប្តាហ៍ទីបីនៃខែកុម្ភៈ។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគណៈកម្មាធិការសភាត្រួតពិនិត្យនិងកែទម្រង់រដ្ឋាភិបាល កំពុងពិនិត្យសេចក្តីព្រាងច្បាប់យកថ្ងៃខួបកំណើតរបស់លោក ដូណាល់ ត្រាំ ធ្វើជាថ្ងៃឈប់សម្រាកបុណ្យជាតិ ហើយនឹងត្រូវដាក់ជូនទៅសភាដើម្បីបោះឆ្នោតនៅសប្តាហ៍ក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ប្រាប់ឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ទិញអាវុធអាមេរិក យកជួយអ៊ុយក្រែន ទៅ!

The post ថ្ងៃខួបកំណើតលោកត្រាំ អាចក្លាយជាថ្ងៃឈប់សម្រាកបុណ្យជាតិ appeared first on Kampuchea Thmey Daily.