កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក

តាមការចុះផ្សាយរបស់របស់ Newsweek កាលពីថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ ប្រទេសកូរ៉េខាងជើង បានព្រមានប្រើគ្រប់មធ្យោបាយ សងសឹកទៅទីក្រុងវ៉ាស៊ីនតោន... The post កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក appeared first on Kampuchea Thmey Daily.

កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក

តាមការចុះផ្សាយរបស់របស់ Newsweek កាលពីថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ ប្រទេសកូរ៉េខាងជើង បានគំរាមប្រើគ្រប់មធ្យោបាយ សងសឹកទៅទីក្រុងវ៉ាស៊ីនតោន ជាពិសេសគឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរតែម្តង ដោយសារមិនសប្បាយចិត្តចំពោះសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក ជាមួយកូរ៉េខាងត្បូង។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ AP)

យ៉ាងណា នេះមិនមែនជារឿងថ្មីឡើយ ដែលទីក្រុងព្យុងយ៉ាង គំរាមសងសឹកសហរដ្ឋអាមេរិក ជាក់ស្តែង ឲ្យតែពេលណាសម្ព័ន្ធមិត្តខាងលើទាំងពីរ ធ្វើសមយុទ្ធជាមួយគ្នា, កូរ៉េខាងជើង តែងយករឿងនោះ មកគំរាមហើយអះអាងពីភាពត្រឹមត្រូវនូវកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនជានិច្ច។

ដោយលើកឡើងពីវត្តមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B លើឧបទ្វីបកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ និងការបាញ់សាកល្បងមីស៊ីល ICBM Minuteman 3 កាលពីថ្ងៃសុក្រនៅមូលដ្ឋានកងកម្លាំងអវកាស Vandenberg, កូរ៉េខាងជើងនិយាយថា «សហរដ្ឋអាមេរិកនិងកងកម្លាំងមហាអំណាចរបស់ខ្លួន កាន់តែបង្កហេតុដល់យោធារបស់ខ្លួនច្បាស់ទៅៗហើយ។ ការបង្ហាញសាច់ដុំយោធាបែបនេះ បានបង្ហាញយ៉ាងច្បាស់ក្រឡែត ពីមហិច្ឆតារបស់រដ្ឋបាលអាមេរិកបច្ចុប្បន្នដែលគ្មានការផ្លាស់ប្តូរអ្វីសោះ។ រឿងនេះ អាចបង្កឲ្យមានការវាយប្រហារនុយក្លេអ៊ែរលើប្រទេសឬតំបន់ណាមួយក្នុងពិភពលោក ដោយគ្មានការព្រមានជាមុន»។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B (រូបថត៖ Military.com)

ទីក្រុងព្យុងយ៉ាងបន្តថា «កូរ៉េខាងជើងនឹងវាយបកតបត ទៅនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក និងសត្រូវផ្សេងទៀតដោយគ្រប់មធ្យោបាយយុទ្ធសាស្ត្រ ហើយបន្តសកម្មភាពយោធាប្រកបដោយការទទួលខុសត្រូវរបស់ខ្លួន ដើម្បីគ្រប់គ្រងបរិយាកាសសន្តិសុខនៅលើឧបទ្វីបកូរ៉េ»។

ដ្បិតតែមានការព្រមានដូច្នេះក្តី ប៉ុន្តែភាគីកូរ៉េខាងត្បូងនៅតែប្រកាសក្តែងៗថា សមយុទ្ធដែនអាកាសសប្តាហ៍នេះរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តអាមេរិក គឺមានគោលបំណងបង្អួតសមត្ថភាពកម្លាកូរ៉េខាងជើង ប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន ព្រមទាំងដើម្បីពង្រឹងកម្លាំងសាមគ្គីភាពរវាងអាមេរិក-កូរ៉េខាងត្បូង មិនខ្លបខ្លាចកូរ៉េខាងជើងឡើយ។

រីឯរដ្ឋបាលលោក ដូណាល់ ត្រាំ ឯណោះ ក៏ប្រកាសដែរថា ខ្លួននឹងនៅតែបន្តធ្វើសមយុទ្ធនាពេលអនាគតជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដូចជាកូរ៉េខាងត្បូងនិងជប៉ុន ដោយមិនខ្លាចរអាកូរ៉េខាងជើង សូម្បីប៉ុនសរសៃសក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេស​ចំនួន​១១ ប្ដេជ្ញា​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​បានខ្ជាប់ខ្ជួន

The post កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក appeared first on Kampuchea Thmey Daily.