មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ
ការប្រយុទ្ធគ្នាដ៏ត្រាំត្រែងនៅទីក្រុង Goma ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៃទ្វីបអាហ្វ្រិក កំពុងបង្កក្តីកង្វល់ថា មេរោគសាហាវៗជាច្រើន... The post មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ appeared first on Kampuchea Thmey Daily.
ការប្រយុទ្ធគ្នាដ៏ត្រាំត្រែងនៅទីក្រុង Goma ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៃទ្វីបអាហ្វ្រិក កំពុងបង្កក្តីកង្វល់ថា មេរោគសាហាវៗជាច្រើន នឹងធ្លាយចេញពីមន្ទីរពិសោធន៍។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារ ទី២៨ខែមករាឆ្នាំ២០២៥។
ក្តីបារម្ភនេះ ត្រូវបានលើកឡើងដោយនាយកប្រចាំតំបន់អាហ្វ្រិកនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) លោក Patrick Youssef នៅក្នុងទីក្រុង ហ្សេណេវ នៃប្រទេសស្វីស។ លោកប្រាប់ទៅអ្នកសារព័ត៌មានថា «មន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជីវវេជ្ជសាស្ត្រជាតិ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយនេះ កំពុងប្រឈមមុខនឹងហានិភ័យនៃការដាច់ចរន្តអគ្គិសនី។ យើងព្រួយបារម្ភមែនទែនអំពីស្ថានភាពនៅទីនោះ ព្រោះវាអាចមានផលវិបាកដែលមិនអាចនឹកស្មានដល់ ប្រសិនបើមេរោគសាហាវៗ រួមទាំងអេបូឡាផងដែរនោះ ត្រូវធ្លាយចេញ ហើយឆ្លងរាលដាល។
សូមជម្រាបថា ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវញាំញីដោយអំពើហិង្សារាប់ទសវត្សរ៍មកហើយ ខណៈមានក្រុមប្រដាប់អាវុធជាច្រើន បានប្រយុទ្ធជាមួយរដ្ឋាភិបាលដណ្តើមធនធានដូចជាមាស និងពេជ្រ។
យោងតាមអង្គការសហប្រជាជាតិ, ជម្លោះដ៏រ៉ាំរ៉ៃ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងជិត ៦.៥លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង ហើយមន្ទីរពេទ្យជាច្រើន ត្រូវណែនតាន់តាប់ដោយអ្នករបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញ មេរោគអុតស្វាបំប្លែងខ្លួន នៅអាហ្វ្រិក បង្កការភ័យខ្លាចផ្ទុះរាតត្បាតជាសកល
The post មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ appeared first on Kampuchea Thmey Daily.