អាជ្ញាធរចុះគូសគំនូសកំណត់ចំណតរថយន្តមុខបេនឡាន និងមុខផ្សារច្បារអំពៅ

អាជ្ញាធរខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានចាត់តាំងកម្លាំងចុះគូសគំនូសកំណត់ទីតាំងចំណតសម្រាប់រថយន្តដែលចូលចតដើម្បីចូលទៅទិញឥវ៉ាន់... The post អាជ្ញាធរចុះគូសគំនូសកំណត់ចំណតរថយន្តមុខបេនឡាន និងមុខផ្សារច្បារអំពៅ appeared first on Kampuchea Thmey Daily.

អាជ្ញាធរចុះគូសគំនូសកំណត់ចំណតរថយន្តមុខបេនឡាន និងមុខផ្សារច្បារអំពៅ

ដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ដែលកំពុងកកស្ទះសឹងជារៀងរាល់ថ្ងៃ ពិសេសតំបន់ផ្សាររដ្ឋក៏ដូចជាផ្សារឯកជន អាជ្ញាធរក៏បានចុះរៀបចំរបៀបរៀបរយចៀសវាងបើកបរមិនគោរពច្បាប់។

ជាក់ស្តែងអាជ្ញាធរខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានចាត់តាំងកម្លាំងចុះគូសគំនូសកំណត់ទីតាំងចំណតសម្រាប់រថយន្តដែលចូលចតដើម្បីចូលទៅទិញឥវ៉ាន់។ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅដែលបានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានចាត់កម្លាំងឲ្យចុះគូសគំនូសនៅមុខបេនឡាននិងមុខផ្សារច្បារអំពៅដើម្បីកុំឲ្យរថយន្តឈប់សំចតបែបអានាធិបតេយ្យបង្កឲ្យស្ទះចរាចរណ៍សឹងរាល់ថ្ងៃ។

ទន្ទឹមនិងនោះលោកអភិបាលរងខណ្ឌបានសំណូមពរដល់បងប្អូនអាជីវករលក់ដូរទាំងអស់បញ្ឈប់រំលោភយកចំណីផ្លូវដាក់តាំងលក់ជាបន្តទៅទៀត។ ប្រសិនបើមិនចូលរួមគោរពតាមការណែនាំអាជ្ញាធរនិងដកហូតសម្ភារៈដែលដាក់លក់លើផ្លូវយកមករក្សាទុកនៅសាលាខណ្ឌជាការព្រមាន៕

ដោយ៖នរា

The post អាជ្ញាធរចុះគូសគំនូសកំណត់ចំណតរថយន្តមុខបេនឡាន និងមុខផ្សារច្បារអំពៅ appeared first on Kampuchea Thmey Daily.