ម៉ាឡាកា បង្ហាញសម្រស់  និងភាពទាក់ទាញដល់អ្នកទេសចរ ទាំងក្នុងនិងក្រៅតំបន់

ម៉ាឡាកា៖ រដ្ឋម៉ាឡាកា របស់ប្រទេសម៉ាឡេស៊ី ជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់​មួយ​ក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើននៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយម៉ាឡាកា ជា​ទីក្រុងបេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ និង​មានអត្តសញ្ញាណ​វប្បធម៌​ចម្រុះដ៏​សម្បូរបែប។   មិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏លេចធ្លោប៉ុណ្ណោះទេ សក្តានុពលរបស់ម៉ាឡាកា ក៏ជាគោលដៅការរៀបចំកិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ផ្សេងៗ។ ទីក្រុងនេះមានដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិម៉ាឡាកា ដែលមានសាលប្រជុំទំនើបៗ  ដែលធ្វើឡើងជាពិសេសសម្រាប់អ្នករៀបចំព្រឹត្តិការណ៍ ហើយវាធ្វើឱ្យទីក្រុងម៉ាឡាកា ជាជម្រើសដ៏គួរឱ្យទាក់ទាញ សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ និងព្រឹត្តិការណ៍សាជីវកម្មផ្សេងទៀត។ អ្នកទស្សនានៅម៉ាឡាកា គួរទស្សនា Jonker Walk ជាទីកន្លែងដ៏រស់រវើក ដែលមានភាពល្បីល្បាញ សម្រាប់ការទស្សនាផ្សាររាត្រី ហាង និងម្ហូបក្នុងស្រុកនៅក្នុងទីក្រុង។ នៅក្នុងនោះដែរក៏មានទីលានហូឡង់ ឬហៅថា (Stadthuys) ដែលអគារអាណានិគមពណ៌ក្រហមដ៏ល្បីល្បាញប្រចាំទីក្រុង និងរចនាសម្ព័ន្ធហូឡង់ដែលមានវ័យចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍។ មិនត្រឹមតែប៉ុណ្ណោះក៏មានសារមន្ទីរបេតិកភណ្ឌ Baba & Nyonya ដែលបង្ហាញពីប្រវត្តិដ៏សម្បូរបែបនៃវប្បធម៌ចិន-

ម៉ាឡាកា បង្ហាញសម្រស់  និងភាពទាក់ទាញដល់អ្នកទេសចរ ទាំងក្នុងនិងក្រៅតំបន់

ម៉ាឡាកា៖ រដ្ឋម៉ាឡាកា របស់ប្រទេសម៉ាឡេស៊ី ជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់​មួយ​ក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើននៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយម៉ាឡាកា ជា​ទីក្រុងបេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ និង​មានអត្តសញ្ញាណ​វប្បធម៌​ចម្រុះដ៏​សម្បូរបែប។  

មិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏លេចធ្លោប៉ុណ្ណោះទេ សក្តានុពលរបស់ម៉ាឡាកា ក៏ជាគោលដៅការរៀបចំកិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ផ្សេងៗ។ ទីក្រុងនេះមានដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិម៉ាឡាកា ដែលមានសាលប្រជុំទំនើបៗ  ដែលធ្វើឡើងជាពិសេសសម្រាប់អ្នករៀបចំព្រឹត្តិការណ៍ ហើយវាធ្វើឱ្យទីក្រុងម៉ាឡាកា ជាជម្រើសដ៏គួរឱ្យទាក់ទាញ សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ និងព្រឹត្តិការណ៍សាជីវកម្មផ្សេងទៀត។

អ្នកទស្សនានៅម៉ាឡាកា គួរទស្សនា Jonker Walk ជាទីកន្លែងដ៏រស់រវើក ដែលមានភាពល្បីល្បាញ សម្រាប់ការទស្សនាផ្សាររាត្រី ហាង និងម្ហូបក្នុងស្រុកនៅក្នុងទីក្រុង។

នៅក្នុងនោះដែរក៏មានទីលានហូឡង់ ឬហៅថា (Stadthuys) ដែលអគារអាណានិគមពណ៌ក្រហមដ៏ល្បីល្បាញប្រចាំទីក្រុង និងរចនាសម្ព័ន្ធហូឡង់ដែលមានវ័យចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍។

មិនត្រឹមតែប៉ុណ្ណោះក៏មានសារមន្ទីរបេតិកភណ្ឌ Baba & Nyonya ដែលបង្ហាញពីប្រវត្តិដ៏សម្បូរបែបនៃវប្បធម៌ចិន-ម៉ាឡេស៊ី ហើយក៏មានសកម្មភាពជិះទូកកម្សាន្តតាមដងទន្លេម៉ាឡាកា ក៏ដូចជាការជិះទូកកម្សាន្តឆ្លងកាត់តំបន់ប្រវត្តិសាស្ត្រ និងផ្ទាំងគំនូរដ៏ស្រស់ស្អាត។ 

និយាយដល់ការទស្សនាម៉ាឡាកា អ្នកទស្សនាគ្រប់គ្នា គួរតែស្គាល់ Encore Melaka ដែលជារោងមហោស្រពបង្ហាញ Show ដ៏ធំដំបូងគេនៅអាស៊ីអាគ្នេយ៍ ហើយអ្នកទស្សនា នឹងទទួលបាននញវបទពិសោធន៍ថ្មីប្លែក ដែលមិនធ្លាប់មានពីមុនមក។

រោងមហោស្រពនេះបានចាប់ផ្តើមការសាងសង់នៅក្នុងឆ្នាំ២០១៣ ហើយការសម្តែងលើកដំបូងត្រូវបានធ្វើឡើងនៅខែកក្កដា ឆ្នាំ២០១៨ ដោយឆាក និងកៅអីរបស់អ្នកទស្សនាត្រូវបានបង្វិល ៣៦០ដឺក្រេ និងមានកន្លែងអង្គុយចំនួន ១,៨០០កៅអី បំពាក់ដោយបច្ចេកវិទ្យាទំនើប។

ចក្ខុវិស័យនៅពីក្រោយ Encore Melaka គឺការរួមបញ្ចូលគ្នានូវប្រពៃណីជាមួយនឹងការច្នៃប្រឌិត ដោយផ្តល់នូវការសម្តែងប្រកបដោយភាពស្វាហាប់ និងប្រកបដោយភាពច្នៃប្រឌិត ដែលបង្ហាញពីបេតិកភណ្ឌដ៏សម្បូរបែបរបស់រដ្ឋម៉ាឡាការ។ ទីតាំងជាយុទ្ធសាស្ត្រនៅជិតតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរបស់ម៉ាឡាកា និងមជ្ឈមណ្ឌលវប្បធម៌កំពូលនេះ មានគោលបំណងលើកឋានៈរបស់រដ្ឋម៉ាឡាកា ជាគោលដៅទេសចរណ៍ពិភពលោក ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារ សម្រាប់សហគមន៍មូលដ្ឋានទាំងមូល៕​ ដោយ​ ឈូក​ បូរ៉ា​ (រាយការណ៍ពីម៉ាឡាកា​ ម៉ាឡេស៊ី)