BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

​​សមាគម​​​ BRICS ​បាន​ទម្លាក់​​​បំណង​ប្រឆាំង​អាមេរិក​តាមរយៈ​ការ​​​បង្កើត​​​រូបិយប័ណ្ណ​រួម​ដើម្បី​​​​​ប្រតិបត្តិការ​​ដោះដូរ​​​ថ្លៃទំនិញ... The post BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​ appeared first on Kampuchea Thmey Daily.

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

​ប្រទេស​សមាជិក​​សមាគម​​​ BRICS ​បាន​ទម្លាក់​​​បំណង​ប្រឆាំង​អាមេរិក​តាមរយៈ​ការ​​​បង្កើត​​​រូបិយប័ណ្ណ​រួម​ដើម្បី​​​​​ប្រតិបត្តិការ​​ដោះដូរ​​​ថ្លៃទំនិញ​​ក្នុង​ប្រទេស​ជាសមាជិក ជំនួស​ឥទ្ធិពល​​​រូបិយប័ណ្ណ​​ដុល្លារ​​​របស់​សហរដ្ឋ​អាមេរិកដែល​គ្រប់​ដណ្តប់​​​​​​​ចរន្ត​សេដ្ឋកិច្ច​សកល​។​

កិច្ច​ប្រជុំកំពូល BRICS នៅ​ប្រទេសរុស្ស៊ី​​កាល​ចុងឆ្នាំ​២០២៤។

​ភាព​ប្រឈមខ្លាំង​រវាងសហរដ្ឋអាមេរិក និង​ សមាគម BRICS បាន​​កើត​ឡើង​ក្នុង​អំឡុង​​ការ​កាន់​អំណាច​​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន ដោយសារ​តែរួត​រឹត​ពី​សង្គ្រាម​​នៅ​អ៊ុយក្រែន និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​​រុស្ស៊ី​​​។

ប៉ុន្តែ​​​ភាព​ប្រឈម​នោះ​បាន​កាត់បន្ថយ​មកវិញ បន្ទាប់​ពីការ​ឡើង​កាន់​អំណាច​ជាថ្មី​​របស់​ប្រធានា​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​គំរាម​​ដាក់​​ទណ្ឌកម្ម​​ប្រឆាំង​ប្រទេសណា​ដែល​​​​​​​ជំនួស​​រូបិយប័ណ្ណ​​​ដុល្លារ​​ ដោយ​ប្រាក់​​របស់ BRICS សម្រាប់​ជាមធ្យោបាយ​ដោះដូរ​ទំនិញ​​នោះ។

ឆ្លើយ​តប​ចំពោះសំណួរ​របស់​អ្នកសារព័ត៌មាន​នៅថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាន​និយាយថា សមាគម BRICS មិនកំពុងពិភាក្សាអំពីការបង្កើតរូបិយប័ណ្ណរួមនោះទេ ប៉ុន្តែ​​បាន​​កំពុងពិភាក្សាអំពីការបង្កើតវេទិកាវិនិយោគរួម។

នៅពេលធ្វើអត្ថាធិប្បាយលើការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការយកពន្ធគយលើទំនិញពីរដ្ឋសមាជិក BRICS ប្រសិនបើសម្ព័ន្ធភាពចាកចេញពីប្រាក់ដុល្លារនោះ Dmitry Peskov បាននិយាយថា៖​«BRICS មិនមាន និងមិនពិភាក្សាអំពីការបង្កើតរូបិយប័ណ្ណរួម»​ទេ​​។

​លោក ​ Peskov បាន​និយាយថា៖«BRICS កំពុងនិយាយអំពីការបង្កើតវេទិកាវិនិយោគរួមថ្មីដែលនឹងអនុញ្ញាតឱ្យមានការវិនិយោគនៅក្នុងប្រទេសទីបី ការវិនិយោគទៅវិញទៅមក និងផ្សេងៗទៀត»។

សមាគម​ BRICS ត្រូវបាន​ផ្តួច​ផ្តើម​បង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយ​នៅ​ឆ្នាំ​២០១១ អាហ្វ្រិកខាងត្បូងចូលរួម។ នៅថ្ងៃទី១ខែមករា ឆ្នាំ២០២៤​ ប្រទេស​អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបានក្លាយជាសមាជិកពេញសិទ្ធិ។ នៅថ្ងៃទី៦ខែមករា ឆ្នាំ២០២៥​ ឥណ្ឌូនេស៊ីក៏បានចូលរួមជាមួយសមាគម​នេះផងដែរ។

​ក្នុង​អំឡុងពេល​យុទ្ធនាការ​​ស្វែង​រក​ការ​គាំទ្រ​សម្រាប់​អាណត្តីថ្មី​​សម្រាប់​ដំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ១០០​ភាគរយ​លើប្រទេសសមាជិក​ BRICS ប្រសិនបើពួកគេព្យាយាមជំនួសប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។

​សា​របស់​លោក បាន​បន្ថយ​ឥទ្ធិពល​​របស់ BRICS ក្នុងការ​បោះជំហាន​ទៅ​មុខ​ក្នុងការ​បង្កើត​រូបិយប័ណ្ណ​​​ប្រើជាមធ្យោបាយ​ជំនួស​ប្រាក់​ដុល្លារ​នោះ៕​

ដោយ រ៉ាន់ រើយ​

The post BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​ appeared first on Kampuchea Thmey Daily.