លោក Orban៖ ការកើនឡើងនៃតម្លៃថាមពល អាចសម្លាប់សេដ្ឋកិច្ច របស់ប្លុកអឺរ៉ុបបានយ៉ាងងាយ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថា ការកើនឡើងតម្លៃថាមពលអាច ប៉ះពាល់ដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប។ ដោយបានផ្តាច់ខ្លួនចេញពីធនធានថាមពលរបស់រុស្ស៊ី ប្លុកឥឡូវនេះពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃជាងពីបណ្តាប្រទេស ដូចជាសហរដ្ឋអាមេរិកហើយដោយ បានបញ្ជូនតម្លៃឧស្ម័នធម្មជាតិឡើង ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ និងកំពុងជំរុញឱ្យទីក្រុងប្រ៊ូសែល ពិចារណាអនុវត្តការកំណត់តម្លៃឡើងវិញផងដែរ។ នៅក្នុងបទសម្ភាសន៍ថ្ងៃសុក្រជាទៀងទាត់ របស់គាត់ជាមួយវិទ្យុ Kossuth លោក Orban បានលាន់មាត់ថា នៅក្នុងប្រទេសហុងគ្រី យើងនឹងបន្តកាត់បន្ថយតម្លៃថាមពល ប៉ុន្តែខ្ញុំឃើញថាលោកខាងលិច មិនអាចដើរតាមផ្លូវនេះបានទេ ហើយអឺរ៉ុបនឹងបន្តប្រឈមមុខនឹងតម្លៃថាមពលខ្ពស់ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងសម្លាប់សេដ្ឋកិច្ចទាំងមូលផង។ លោកOrbanក៏បានលើកឡើងពី សេចក្តីប្រកាសសមត្ថភាពប្រកួតប្រជែង របស់សហភាពអឺរ៉ុបដែលមាន គោលបំណងកាត់បន្ថយតម្លៃថាមពល ដោយសម្តែងការព្រួយបារម្ភថា៖ ការសន្យារួមគ្នាដ៏អស្ចារ្យរបស់យើងនឹង មិនត្រូវបានអនុវត្តទេហើយថាសេដ្ឋកិច្ចរបស់ប្លុក នឹងបន្តតស៊ូជាមួយនឹងតម្លៃថាមពលខ្ពស់នេះនៅឡើយ។

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថា ការកើនឡើងតម្លៃថាមពលអាច ប៉ះពាល់ដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប។
ដោយបានផ្តាច់ខ្លួនចេញពីធនធានថាមពលរបស់រុស្ស៊ី ប្លុកឥឡូវនេះពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃជាងពីបណ្តាប្រទេស ដូចជាសហរដ្ឋអាមេរិកហើយដោយ បានបញ្ជូនតម្លៃឧស្ម័នធម្មជាតិឡើង ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ និងកំពុងជំរុញឱ្យទីក្រុងប្រ៊ូសែល ពិចារណាអនុវត្តការកំណត់តម្លៃឡើងវិញផងដែរ។
នៅក្នុងបទសម្ភាសន៍ថ្ងៃសុក្រជាទៀងទាត់ របស់គាត់ជាមួយវិទ្យុ Kossuth លោក Orban បានលាន់មាត់ថា នៅក្នុងប្រទេសហុងគ្រី យើងនឹងបន្តកាត់បន្ថយតម្លៃថាមពល ប៉ុន្តែខ្ញុំឃើញថាលោកខាងលិច មិនអាចដើរតាមផ្លូវនេះបានទេ ហើយអឺរ៉ុបនឹងបន្តប្រឈមមុខនឹងតម្លៃថាមពលខ្ពស់ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងសម្លាប់សេដ្ឋកិច្ចទាំងមូលផង។
លោកOrbanក៏បានលើកឡើងពី សេចក្តីប្រកាសសមត្ថភាពប្រកួតប្រជែង របស់សហភាពអឺរ៉ុបដែលមាន គោលបំណងកាត់បន្ថយតម្លៃថាមពល ដោយសម្តែងការព្រួយបារម្ភថា៖ ការសន្យារួមគ្នាដ៏អស្ចារ្យរបស់យើងនឹង មិនត្រូវបានអនុវត្តទេហើយថាសេដ្ឋកិច្ចរបស់ប្លុក នឹងបន្តតស៊ូជាមួយនឹងតម្លៃថាមពលខ្ពស់នេះនៅឡើយ។
គួរឲ្យដឹងដែរថាផលិតកម្ម នៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើ ថាមពលដែលមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ចរបស់ប្លុកបានធ្លាក់ចុះពី ១០ភាគរយទៅដល់ទៅ១៥ភាគរយ នេះបើយោងតាមលោក Orban បានអះអាងបន្ថែម ៕
ប្រែសម្រួល៖ ស៊ុន លី