EU នៅតែបន្តការអនុគ្រោះពន្ធទោះបីកម្ពុជាចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាសហភាពអឺរ៉ុប (EU) នឹងបន្តគម្រោងអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជារយៈពេលបីឆ្នាំបន្ទាប់ពីកម្ពុជាបានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតូចនៅឆ្នាំ២០៣០។ The post EU នៅតែបន្តការអនុគ្រោះពន្ធទោះបីកម្ពុជាចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាសហភាពអឺរ៉ុប (EU) នឹងបន្តគម្រោងអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជារយៈពេលបីឆ្នាំបន្ទាប់ពីកម្ពុជាបានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតូចនៅឆ្នាំ២០៣០។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចលោក ផាន់ ផល្លា បានថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីដើមសប្ដាហ៍នេះថា សហភាពអឺរ៉ុបនឹងបន្តអនុគ្រោះពន្ធដល់ទំនិញកម្ពុជារហូតដល់ឆ្នាំ២០៣២ ពោលគឺ៣ឆ្នាំ្កក្រោយកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណួលមធ្យមកម្រិតខ្ពស់។

លោកថា៖ «សហភាពអឺរ៉ុបនឹងមិនបញ្ចប់ការអនុគ្រោះពាណិជ្ជកម្មរបស់ខ្លួនភ្លាមៗនោះទេ។ សហភាពអឺរ៉ុបផ្តល់ឱ្យយើងបីឆ្នាំទៀតរហូតដល់ឆ្នាំ២០៣២»។
កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៤,៤១ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប (EU) កាលពីឆ្នាំ២០២៤ កើនឡើងជាង ២០ភាគរយបើធៀបនឹងឆ្នាំ២០២៣។

គួររម្លឹកផងដែរថាកាលពីខែមករា ចក្រភពអង់គ្លេសក៏បានសន្យាបន្តផ្ដល់ការអនុគ្រោះផ្នែកពាណិជ្ជកម្មដល់កម្ពុជាក្នុងរយៈពេល៣ឆ្នាំបន្ថែមទៀតបន្ទាប់ពីកម្ពុជាចូលដល់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតផងដែរ។
យោងតាមការចុះផ្សាយលើគេហទំព័រអង្គការសហប្រជាជាតិ កម្ពុជា ជាមួយនឹងប្រទេស ហ្សេណេហ្គាល់ នឹងត្រូវដកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ ការរង់ចាំ៥ឆ្នាំទៀតនេះគឺដើម្បីបន្តតាមដានថាប្រទេសទាំងពីរនេះអាចរៀបចំខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រាកដថាចាកចេញមានភាពរលូនមិនត្រលប់មកក្នុងបញ្ជីវិញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post EU នៅតែបន្តការអនុគ្រោះពន្ធទោះបីកម្ពុជាចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច appeared first on Kampuchea Thmey Daily.