ផ្លូវការ! Real Madrid បានបញ្ចប់តំណែងលោក Ancelotti ហើយ ខណៈXabi Alonso មកជំនួស

អ្នកចាត់ការលោក Carlo Ancelotti នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់រដូវកាល ២០២៤-២០២៥ នេះ ខណៈអ្នកចាត់ការរបស់ Bayer Leverkusen លោក Xabi Alonso នឹងចូលមកដឹកនាំជំនួស។ The post ផ្លូវការ! Real Madrid បានបញ្ចប់តំណែងលោក Ancelotti ហើយ ខណៈXabi Alonso មកជំនួស appeared first on Kampuchea Thmey Daily.

ផ្លូវការ! Real Madrid បានបញ្ចប់តំណែងលោក Ancelotti ហើយ ខណៈXabi Alonso មកជំនួស

អ្នកចាត់ការលោក Carlo Ancelotti នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់រដូវកាល ២០២៤-២០២៥ នេះ ខណៈអ្នកចាត់ការរបស់ Bayer Leverkusen លោក Xabi Alonso នឹងចូលមកដឹកនាំជំនួស។

លោក Carlo Ancelotti និងលោក Xabi Alonso

គ្រប់យ៉ាងគឺបានចេញជាផ្លូវការហើយ ដោយកាលពីថ្ងៃ ចន្ទ ទី ១២ ខែ ឧសភា ម្សិលមិញ សហព័ន្ធបាល់ទាត់ប្រេស៊ីល បានប្រកាសអំពីការយកបានលោក Ancelotti មកដឹកនាំពួកគេ។ ជាមួយគ្នានេះយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា បុរសសញ្ជាតិ អ៉ីតាលី វ័យ ៦៥ ឆ្នាំនឹងចាប់ផ្តើមដឹកនាំក្រុមរហស្សនាមសាំបាចាប់ពីថ្ងៃទី ២៦ ខែ ឧសភា តទៅ ហើយលោកនឹងទទួលបានថ្លៃនឿយហត់ចំនួន ១១ លានដុល្លារអាមេរិក បូកជាមួយប្រាក់លើកទឹកចិត្តផ្សេងៗទៀតចំនួន ៥.៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោក Carlo Ancelotti

ដកស្រង់ចេញពីប្រភពដដែលបានឱ្យដឹងថា Real Madrid បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាយកលោក​ Xabi Alonso ហើយ។ បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៣ ឆ្នាំរូបនេះនឹងចាប់ផ្តើមដឹកនាំក្រុមអធិរាជសចាប់ពីការប្រកួតពានរង្វាន់ Club World Cup តទៅ ដោយកិច្ចសន្យារបស់លោកមានសុពលភាពរយៈពេល ៣ រដូវកាល ពោលគឺពីរដូវកាល ២០២៥-២០២៦ ដល់ខែ មិថុនា ឆ្នាំ ២០២៨៕

លោក Xabi Alonso

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

The post ផ្លូវការ! Real Madrid បានបញ្ចប់តំណែងលោក Ancelotti ហើយ ខណៈXabi Alonso មកជំនួស appeared first on Kampuchea Thmey Daily.