ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃ​ទី១ ​ខែ​មីនា ឆ្នាំ២០២៥ នគរបាល​អន្តោប្រវេសន៍​បាន​ឃាត់​ខ្លួន​ជន​ជាតិចិន​ម្នាក់​ ពាក់ព័ន្ធ​ករណី​ថត​រូបក្រដាស់ The post ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ appeared first on Kampuchea Thmey Daily.

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី១ ​ខែ​មីនា ឆ្នាំ២០២៥ នគរបាល​អន្តោប្រវេសន៍​បាន​ឃាត់​ខ្លួន​ជន​ជាតិចិន​ម្នាក់​ ពាក់ព័ន្ធ​ករណី​ថត​រូបក្រដាស់ប្រាក់ ១០០ដុល្លារ​ ថា​ជា​ថ្លៃ​សម្រាប់​ស្នើ​សុំទិដ្ឋាការ​ចូល​ប្រទេស​កម្ពុជា​សម្រាប់​ជនជាតិ​ចិន​។​

​ជន​ជាតិចិនម្នាក់​​​នេះ​​បា​ន​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា ​តាម​ច្រក​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាន​ថត​ក្រដាស់​ប្រាក់ ១០០ដុល្លារ ដោយ​បាន​ប្រាប់​ទៅ​ជនជាតិគាត់​ថា​ នេះ​ជា​តម្លៃស​ម្រាប់​សុំ​ទិដ្ឋាការ​ចូល​ប្រទេសកម្ពុជា និង​បាន​ថត​រូប​ក្រដាស់​ប្រាក់ ​២០ដុល្លារ នៅ​បញ្ជរ​ត្រួត​ពិនិត្យ​លើ​លិខិត​ឆ្លងដែន ដើម្បី​ស្នើ​សុំ​បិទស្ទីកគ័រ ដោយបញ្ជាក់ថា ​ជា​ថ្លៃ​សេវាបន្ថែមទៀត។

ក្នុង​ន័យ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​ និង​បាន​ប៉ះពាល់​ដល់​កិត្តិយ​ស​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​មិន​បាន​យក​តម្លៃ​លើស​ពី​ការកំណត់របស់រាជរដ្ឋាភិបាលនោះឡើយ។​

សូម​បញ្ជាក់​ថា ​តម្លៃ​សម្រាប់​ស្នើ​សុំ​ទិដ្ឋាការ​ចំពោះភ្ញៀវទេសចរណ៍ ៣០ដុល្លារ ក្នុង​ម្នាក់​។​ មន្ត្រី​នគរបាល​អន្តោប្រវេសន៍ បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ខាង​លើ​មក​សួរ​នាំ​ ជន​ជាតិ​ចិន​នោះ​បាន​សារ​ភាព​នូវ​រាល់កំ​ហុសទាំងអស់ ដែល​បាន​បង្ក​ឱ្យ​មាន​ភាព​មិន​ត្រឹម​ត្រូវ​ទៅ​លើ​តម្លៃ​ទិដ្ឋាការ​ចូល​ប្រទេស​កម្ពុជា ​ដោយ​មាន​ទាំង​រូបភាព​វីដេអូ និង​ធ្វើ​កិច្ចសន្យា។

ដោយ​អនុវត្ត​តាម​ច្បាប់​បទដ្ឋាន ស្ដីពីអន្តោប្រវេសន៍​ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ស្នើ​ធ្វើ​ការ​បណ្ដេញ​ជនជាតិចិនខាងលើពីប្រទេសកម្ពុជា និង​មិន​អនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសកម្ពុជា ទៅ​តាម​កាល​កំណត់របស់ច្បាប់បទដ្ឋាន៕

អត្ថបទ៖ សុភា

The post ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ appeared first on Kampuchea Thmey Daily.