អ៊ីស្រាអែល សម្រេចបញ្ឈប់ ការផ្តល់ជំនួយ ទៅកាន់តំបន់ហ្គាហ្សា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអែល បានបញ្ឈប់ជំនួយមនុស្សធម៌ទាំងអស់ ដែលបញ្ជូនទៅដល់តំបន់ហ្គាហ្សា ដោយសារតែការបដិសេធ ដោយក្រុមសកម្ម ប្រយុទ្ធហាម៉ាស ក្នុងការបន្តដំណាក់កាលទី១ នៃកិច្ចព្រមព្រៀង បទឈប់បាញ់អន្តរជាតិ ដែលបានផុតកំណត់កាលពីថ្ងៃសៅរ៍ ។ យោងតាមទូរទស្សន៍ក្នុងស្រុក Kan បានសរសេរថា ប្រទេសអ៊ីស្រាអែលជឿជាក់ថា ជំនួយយ៉ាងច្រើនប្រហែល ជាគ្រប់គ្រាន់បានហូរ ចូលទៅក្នុងតំបន់ក្នុងរង្វង់ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីទ្រទ្រង់ក្រុមហាម៉ាសបានយ៉ាងហោចណាស់ ក្នុងរយៈពេលជាច្រើនខែ។ យោងតាមក្របខណ្ឌ Witkoff ដែលជាសំណើរបស់បេសកជនពិសេស របស់សហរដ្ឋអាមេរិក Steve Witkoff បទឈប់បាញ់ គួរតែត្រូវបានអូសបន្លាយ ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន និងបុណ្យផ្សេងទៀតរហូតដល់ខែមេសា ។ គួរឲ្យដឹងដែរថា ក្រុមហាម៉ាស់ បានច្រានចោលផែនការកាលពីថ្ងៃសៅរ៍ ដោយជំរុញឱ្យ អ៊ីស្រាអែលឆ្ពោះទៅមុខ ជាមួយនឹងដំណាក់ កាលទីពីរជំនួសវិញ ខណៈដែលកន្លងមកការសម្របសម្រួល ដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប កិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានគេសន្មត់ថាមានបីដំណាក់កាល ដែលនីមួយៗមានរយៈពេល ៤២ថ្ងៃ៕ ប្រែសម្រួល៖ស៊ុនលី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអែល បានបញ្ឈប់ជំនួយមនុស្សធម៌ទាំងអស់ ដែលបញ្ជូនទៅដល់តំបន់ហ្គាហ្សា ដោយសារតែការបដិសេធ ដោយក្រុមសកម្ម ប្រយុទ្ធហាម៉ាស ក្នុងការបន្តដំណាក់កាលទី១ នៃកិច្ចព្រមព្រៀង បទឈប់បាញ់អន្តរជាតិ ដែលបានផុតកំណត់កាលពីថ្ងៃសៅរ៍ ។
យោងតាមទូរទស្សន៍ក្នុងស្រុក Kan បានសរសេរថា ប្រទេសអ៊ីស្រាអែលជឿជាក់ថា ជំនួយយ៉ាងច្រើនប្រហែល ជាគ្រប់គ្រាន់បានហូរ ចូលទៅក្នុងតំបន់ក្នុងរង្វង់ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីទ្រទ្រង់ក្រុមហាម៉ាសបានយ៉ាងហោចណាស់ ក្នុងរយៈពេលជាច្រើនខែ។
យោងតាមក្របខណ្ឌ Witkoff ដែលជាសំណើរបស់បេសកជនពិសេស របស់សហរដ្ឋអាមេរិក Steve Witkoff បទឈប់បាញ់ គួរតែត្រូវបានអូសបន្លាយ ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន និងបុណ្យផ្សេងទៀតរហូតដល់ខែមេសា ។
គួរឲ្យដឹងដែរថា ក្រុមហាម៉ាស់ បានច្រានចោលផែនការកាលពីថ្ងៃសៅរ៍ ដោយជំរុញឱ្យ អ៊ីស្រាអែលឆ្ពោះទៅមុខ ជាមួយនឹងដំណាក់ កាលទីពីរជំនួសវិញ ខណៈដែលកន្លងមកការសម្របសម្រួល ដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប កិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានគេសន្មត់ថាមានបីដំណាក់កាល ដែលនីមួយៗមានរយៈពេល ៤២ថ្ងៃ៕
ប្រែសម្រួល៖ស៊ុនលី