តារាឆ្នើម Bruno Rezende ជាស្តេចប៉ះសេក្នុងពិភពលោក
ពេលដែលនិយាយអំពីអ្នកប៉ះសេឆ្នើមនៅកម្ពុជា នរណាក៏ជានឹកឃើញមុនគេដល់កីឡាករបាល់ទះ សួន ចាន់ណារ៉ូ ដែរ ប៉ុន្តែបើនិយាយនៅលើពិភពលោកវិញ គេតែងតែនឹកឃើញមុនគេ ដល់កីឡាករ... The post តារាឆ្នើម Bruno Rezende ជាស្តេចប៉ះសេក្នុងពិភពលោក appeared first on Kampuchea Thmey Daily.

ពេលដែលនិយាយអំពីអ្នកប៉ះសេឆ្នើមនៅកម្ពុជា នរណាក៏ជានឹកឃើញមុនគេដល់កីឡាករបាល់ទះ សួន ចាន់ណារ៉ូ ដែរ ប៉ុន្តែបើនិយាយនៅលើពិភពលោកវិញ គេតែងតែនឹកឃើញមុនគេ ដល់កីឡាករ Bruno Rezende ជាស្តេចប៉ះសេ ឬ “King of Setters”។

ពាក្យ King of Setters ឬស្តេចប៉ះសេនេះ ត្រូវបានគេដាក់រហស្សនាមឱ្យកីឡាករសញ្ជាតិ ប្រេស៊ីល វ័យ ៣៨ ឆ្នាំខាងលើ ដោយសាររូបគេជាកីឡាករម្នាក់ ដែលមានទេពកោសល្យ និងសមត្ថភាពលើកបាល់យ៉ាងអស្ចារ្យលើសពីកីឡាករដទៃ។ ការលើកបាល់របស់គាត់ ជាទូទៅគឺលឿន ច្បាស់ មានប្រសិទ្ធភាព ទោះស្ថិតក្នុងស្ថានភាពបែបណា ក៏អាចកែស្ថានការលើកបាល់បញ្ជូនឱ្យស្មាត់ឆ្វេង ស្តាំ ដើម្បីផ្តាច់រកពិន្ទុបាន។
Bruno Rezende បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទះតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ដែលពេលនោះគាត់បានចូលលេងក្លិបដំបូងជាមួយ Unisul Florianopolis ក្នុងស្រុកកំណើត។ ក្រោយមក គាត់បានផ្លាស់ទ្រនំទៅលេងនៅក្លិបជាច្រើនទៀតដូចជា Cimed Florianópolis, RJX និងក្លិបមួយចំនួនទៀត ហើយបច្ចុប្បន្នកំពុងលេងនៅក្លិប Modena Volley ក្នុងប្រទេស អ៉ីតាលី តាំងពីឆ្នាំ ២០២១។

គាត់បានឈ្នះពានជាច្រើនជាមួយក្លិបទាំងលក្ខណៈឯកត្តជន និងជាក្រុម ប៉ុន្តែបើនិយាយអំពីជាមួយជម្រើសជាតិវិញ គាត់បានឈ្នះពានកាន់តែច្រើនថែមទៀត។ គាត់ធ្លាប់បានជាប់ជម្រើសជាតិ ប្រេស៊ីល សឹងតែគ្រប់ឈុត តាំងពីឈុតយុវជន ដល់ឈុតធំ។
ដកស្រង់ត្រួសៗក្នុងការលេងជាមួយក្រុម ប្រេស៊ីល ឈុតធំ គាត់ធ្លាប់បានឈ្នះមេដាយមាសព្រឹត្តិការណ៍ South American Championship ៧ លើក, មេដាយមាស Pan American Games ២ លើក, មេដាយមាស FIVB World Cup ២ លើក និងសំរឹទ្ធ ១ លើក, មេដាយមាសអូឡាំពិក ១ លើក និងប្រាក់ ២ លើក ព្រមទាំងមេដាយ ក៏ដូចជាពានរង្វាន់ជាច្រើនទៀត។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ កន្លងទៅ កីឡាករ Bruno Rezende បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ប្រេស៊ីល ហើយ បន្ទាប់ពី ប្រេស៊ីល ចាញ់ក្រុមជម្រើសជាតិ បារាំង នៅវគ្គ ៨ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលបារាំងធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទ៖ សេម កុសល
The post តារាឆ្នើម Bruno Rezende ជាស្តេចប៉ះសេក្នុងពិភពលោក appeared first on Kampuchea Thmey Daily.