ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

អាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រកាសថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី នឹងនៅតែរៀបចំដដែល ទោះប្រទេសទើបជួបគ្រោះរញ្ជួយដី ប៉ះពាល់ខ្លាំងដល់រាជធានីបាងកក...  The post ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី appeared first on Kampuchea Thmey Daily.

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

អាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រកាសថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី នឹងនៅតែរៀបចំដដែល ទោះប្រទេសទើបជួបគ្រោះរញ្ជួយដី ប៉ះពាល់ខ្លាំងដល់រាជធានីបាងកក ក៏ដោយ។

(រូបថត៖ Reuters)

ជាមួយសេចក្តីប្រកាសនៅថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ TAT បញ្ជាក់ថា ពិធីបុណ្យសង្ក្រាន្តនឹងរៀបចំឡើងទូទាំងប្រទេសតាមការគ្រោងទុក ហើយធានាដល់ទេសចរថា រញ្ជួយដីមិនប៉ះពាល់ដល់ការធ្វើដំណើរ ការដឹកជញ្ជូននិងសណ្ឋាគារទេ។ 

មិនត្រឹមប៉ុណ្ណឹង បើយោងតាម TAT, ស្ថានភាពនៅទីក្រុងបាងកកនិងផ្នែកផ្សេងទៀតនៃប្រទេសថៃ បានវិលមករកភាពប្រក្រតីវិញហើយ ចំណែកអាកាសយានដ្ឋានអន្តរជាតិ Don Mueang និង Suvarnabhumi ក៏ដំណើរការឡើងវិញហើយផងដែរ ខណៈប្រព័ន្ធទូរគមនាគមន៍នៅតាមបណ្តាខេត្ត មិនប៉ះពាល់អ្វីឡើយ។

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយទីក្រុង Mandalay រងគ្រោះខ្លាំងជាងគេ ហើយឥទ្ធិពលរបស់វា​ក៏ជះដល់រាជធានី​បាងកកនៃប្រទេសថៃ ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ។

គិតត្រឹមព្រឹកថ្ងៃអាទិត្យ តួលេខមនុស្សស្លាប់នៅមីយ៉ាន់ម៉ា ​ បានកើនឡើងដល់ ១ ៦៤៤នាក់និងជាង ៣ ៤០០នាក់រងរបួស ចំណែកនៅថៃឯណោះ មនុស្សស្លាប់កើនដល់១៧នាក់និងរបួស៣២នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

The post ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី appeared first on Kampuchea Thmey Daily.