លោក Trump បញ្ជាក់ហើយថាលោកពិតជាមានភាពប្រាកដប្រជាខ្លាំងណាស់ចំពោះរឿងកាណាដា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់សាជាថ្មីហើយថា លោកពិតជាយកចិត្តទុកដាក់ចំពោះប្រទេសកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍របស់គាត់កើតឡើងចំពេលមានសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងទាំងពីរ ហើយបន្ទាប់ពីមានការអត្ថាធិប្បាយពីលោក Trump ដែលអះអាងថាកាណាដានឹងមានភាពល្អប្រសើរជាងនេះនៅពេលក្លាយទៅជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីកាលពីថ្ងៃសុក្រ លោក Trump បានរំលឹកឡើងវិញនូវការអះអាងពីមុនរបស់គាត់ដែលថាសហរដ្ឋអាមេរិកឧបត្ថម្ភធនដល់អ្នកជិតខាងភាគខាងជើងរបស់ខ្លួនរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំ និងដោយទាមទារឱ្យមានអតុល្យភាពពាណិជ្ជកម្មទ្វេភាគីដ៏ធំរវាងពួកគេមកវិញផងដែរ។ លោកTrumpបានបញ្ជាក់បែបនេះថា ៖យើងចំណាយប្រាក់ ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការឧបត្ថម្ភធនដើម្បីរក្សាកាណាដាឱ្យនៅស្ថិតស្ថេរ ហើយដោយបន្ថែមថាសហរដ្ឋអាមេរិកមិនត្រូវការការនាំចេញរបស់កាណាដាដូចជារថយន្ត ឈើ និងថាមពលទេ។ គួរឲ្យដឹងដែរថាមកទល់ពេលនេះទាំងនាយករដ្ឋមន្ត្រីកាណាដាថ្មី លោក Mark Carney ដែលបានជំនួសតំណែងលោក Justin Trudeau កាលពីស

លោក Trump បញ្ជាក់ហើយថាលោកពិតជាមានភាពប្រាកដប្រជាខ្លាំងណាស់ចំពោះរឿងកាណាដា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់សាជាថ្មីហើយថា លោកពិតជាយកចិត្តទុកដាក់ចំពោះប្រទេសកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍របស់គាត់កើតឡើងចំពេលមានសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងទាំងពីរ ហើយបន្ទាប់ពីមានការអត្ថាធិប្បាយពីលោក Trump ដែលអះអាងថាកាណាដានឹងមានភាពល្អប្រសើរជាងនេះនៅពេលក្លាយទៅជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីកាលពីថ្ងៃសុក្រ លោក Trump បានរំលឹកឡើងវិញនូវការអះអាងពីមុនរបស់គាត់ដែលថាសហរដ្ឋអាមេរិកឧបត្ថម្ភធនដល់អ្នកជិតខាងភាគខាងជើងរបស់ខ្លួនរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំ និងដោយទាមទារឱ្យមានអតុល្យភាពពាណិជ្ជកម្មទ្វេភាគីដ៏ធំរវាងពួកគេមកវិញផងដែរ។

លោកTrumpបានបញ្ជាក់បែបនេះថា ៖យើងចំណាយប្រាក់ ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការឧបត្ថម្ភធនដើម្បីរក្សាកាណាដាឱ្យនៅស្ថិតស្ថេរ ហើយដោយបន្ថែមថាសហរដ្ឋអាមេរិកមិនត្រូវការការនាំចេញរបស់កាណាដាដូចជារថយន្ត ឈើ និងថាមពលទេ។

គួរឲ្យដឹងដែរថាមកទល់ពេលនេះទាំងនាយករដ្ឋមន្ត្រីកាណាដាថ្មី លោក Mark Carney ដែលបានជំនួសតំណែងលោក Justin Trudeau កាលពីសប្តាហ៍មុន ក៏នៅតែមានជំហបដិសេធយ៉ាងដាច់អហង្ការថា ប្រទេសកាណាដានឹងមិនក្លាយជាផ្នែកនៃសហរដ្ឋអាមេរិកឡើយ៕

ប្រែសម្រួល៖ ស៊ុនលី