កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី
គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅប្រទេសមីយ៉ាន់ម៉ា បានជះឥទ្ធិពលខ្លាំងដល់ប្រទេសថៃនៅក្បែរខាង ដោយបណ្តាលឲ្យបាក់អគារស្លាប់មនុស្ស និងបង្កការខូចខាតដល់សំណង់... The post កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី appeared first on Kampuchea Thmey Daily.

គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅប្រទេសមីយ៉ាន់ម៉ា បានជះឥទ្ធិពលខ្លាំងដល់ប្រទេសថៃនៅក្បែរខាង ដោយបណ្តាលឲ្យបាក់អគារស្លាប់មនុស្ស និងបង្កការខូចខាតដល់សំណង់ផ្សេងៗច្រើនទៀត ហើយក៏មានការភ័យខ្លាចផងដែរថា ទំនប់វារីអគ្គិសនីនៅក្នុងតំបន់មួយចំនួន កំពុងប្រឈមហានិភ័យនៃការបាក់ធ្លាយ ព្រោះតែស្នាមប្រេះ។

មានសេចក្តីរាយការណ៍ថា គេប្រទះឃើញស្នាមប្រេះនៅតាមទំនប់ក្នុងខេត្តភាគពាយព្យ ព្រោះតែការរញ្ជួយ ហើយពាក់ព័ន្ធបញ្ហានេះ នាយកដ្ឋានធារាសាស្ត្រថៃ (RID) បានបញ្ជូនមន្ត្រីទៅពិនិត្យនិងវាយតម្លៃ។
យ៉ាងណា ក្រោយការត្រួតពិនិត្យ RID បញ្ជាក់ថា គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា មិនបង្កផលប៉ះពាល់ដល់ទំនប់នៅប្រទេសថៃទេ ព្រោះទំនប់ទាំងអស់សុទ្ធតែត្រូវបានសាងសង់ឡើងធន់នឹងការរំញ័រ ប៉ុន្តែនាយកដ្ឋាននឹងបន្តតាមដានស្ថានភាពនិងពិនិត្យទំនប់ ជាបន្តបន្ទាប់។

សូមជម្រាបជាថ្មី កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយទីក្រុង Mandalay រងគ្រោះខ្លាំងជាងគេ ហើយឥទ្ធិពលរបស់វាក៏ជះដល់រាជធានីបាងកកនៃប្រទេសថៃ ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យ តួលេខមនុស្សស្លាប់នៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ១ ៦៤៤នាក់និងជាង ៣ ៤០០នាក់រងរបួស ចំណែកនៅថៃឯណោះ មនុស្សស្លាប់កើនដល់១៧នាក់និងរបួស៣២នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី
The post កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី appeared first on Kampuchea Thmey Daily.