តម្លៃមាសអាចស្ទុះឡើងដល់ ៥ ពាន់ដុល្លារ មួយតម្លឹង

គោលនយោបាហិរញ្ញវត្ថុរបស់ ធនាគារកណ្ដាល អាមេរិក ប៉ះ​ពាល់ជាមួយលុយដុល្លារ ធ្វើឱ្យដុល្លារចុះខ្សោយរុញច្រានឱ្យមាសស្ទុះឡើង... The post តម្លៃមាសអាចស្ទុះឡើងដល់ ៥ ពាន់ដុល្លារ មួយតម្លឹង appeared first on Kampuchea Thmey Daily.

តម្លៃមាសអាចស្ទុះឡើងដល់ ៥ ពាន់ដុល្លារ មួយតម្លឹង

តម្លៃហាងឆេងមាសបន្តកើនឡើងដល់ជាង ៤ ពាន់ដុល្លារក្នុងមួយតម្លឹងនៅកម្ពុជា ដែលជំរុញ​ដោយ​​​​សម្ពាធពន្ធរបស់អាមេរិក ធ្វើឱ្យរូបិយបណ្ណដុល្លារធ្លាក់ចុះរុញច្រានឱ្យមាសកើនឡើង។

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុ​ជាថ្មីនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ថា គោលនយោបាយហិរញ្ញវត្ថុអាមេរិក​កំពុងរង្គោះ​រង្គើ ដោយមានការលូកដៃរបស់លោក​ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ធ្វើឱ្យលុយ​ដុល្លារ​ធ្លាក់​ចុះ​​រុញច្រានឱ្យតម្លៃមាសបន្តកើនឡើង។

លោក ឡុង សំណាង បន្ថែមថា៖ «គោលនយោបាហិរញ្ញវត្ថុរបស់ ធនាគារកណ្ដាល អាមេរិក ប៉ះ​ពាល់ជាមួយលុយដុល្លារ ធ្វើឱ្យដុល្លារចុះខ្សោយខ្លាំង មាសឡើងថ្លៃ ហើយភាគរយនៃការប្ដូរប្រាក់នៅលើពិភពលោក បើយើងនិយាយ​ពីលុយដុល្លារសហរដ្ឋអាមេរិកនៅលើពិភពលោកមានតម្រូវការចាំបាច់បំផុតគឺពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរពីរូបិយបណ្ណមួយទៅរូបិយបណ្ណមួយដែលគេយករូបិយបណ្ណផ្សេងទៅប្ដូរជាមួយដុល្លារ អញ្ចឹងរូបិយបណ្ណដែលគេប្ដូរច្រើនជាងគេគឺយូរ៉ូ (EUR) ទៅដុល្លារ ដុល្លារមកយូរ៉ូ យើងឃើញថាពាណិជ្ជកម្មគឺធំ បើតម្រូវការផ្លាស់ប្ដូរលុយហ្នឹងលុយយូរ៉ូ គឺប្ដូរច្រើនជាងគេនៅលើពិភបលោក រហូតដល់ ៥៧% ហើយមកដល់ពេលនេះ កម្រិតនៃការ​ផ្លាស់​​​ប្ដូរមានការថយខ្លាំង ធ្វើឱ្យតម្រូវការប្រាក់ដុល្លារចុះខ្សោយ»។

បើតាមលោក ឡុង សំណាង ប្រសិនបើសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក និងការរង្គោះ​រង្គើ​គោល​នយោ​បាយ​ហិរញ្ញវត្ថុអាមេរិនៅតែអូសបន្លាយ តម្លៃមាសនឹងស្ទុះឡើងដល់ ៥ ពាន់​ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងឆ្នាំ ២០២៥ នេះ។

នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥​ តម្លៃមាសបន្តកើនឡើងដល់ ៣៤៦៨ ដុល្លារ ក្នុងមួយ​អោយ​នៅទីផ្សារអន្តរជាតិ ឬស្មើនឹង ៤១៧៨ ដុល្លារក្នុងមួយតម្លឹង។

អាជីវករផ្សារធំថ្មីប្រាប់ថា មាសឡើងថ្លៃ ធ្វើឱ្យសកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ទំនងប្រជាពល​រដ្ឋលក់​មាសអស់។ តាមអាជីវករ មាសឡើងថ្លៃមិនប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួននោះទេ ខណៈ​​ទីផ្សារនៅតែទទួលទិញពីអតិថិជនដែលមានមាសលក់៕

អត្ថបទ៖ ឡេង ដេត

The post តម្លៃមាសអាចស្ទុះឡើងដល់ ៥ ពាន់ដុល្លារ មួយតម្លឹង appeared first on Kampuchea Thmey Daily.