សុខ​ ធី​ មក​ខ្មែរ​វិញ​ជិត​២ឆ្នាំ​នេះ​ទទួល​​ជោគជ័យ​ឈ្នះ​ពាន​ ខ្សែក្រវាត់​ ប៉ុន្តែ​នៅ​រឿង​មួយ​នេះ…

អ្នក​ប្រដាល់​មក​ពី​ជាយដែន​ សុខ​ ធី​ ថា​ការ​វិល​មក​កាន់​កម្ពុជា​វិញ​រយៈពេល​ជិត​ ២​ឆ្នាំ​មក​នេះ​ទទួល The post សុខ​ ធី​ មក​ខ្មែរ​វិញ​ជិត​២ឆ្នាំ​នេះ​ទទួល​​ជោគជ័យ​ឈ្នះ​ពាន​ ខ្សែក្រវាត់​ ប៉ុន្តែ​នៅ​រឿង​មួយ​នេះ… appeared first on Kampuchea Thmey Daily.

សុខ​ ធី​ មក​ខ្មែរ​វិញ​ជិត​២ឆ្នាំ​នេះ​ទទួល​​ជោគជ័យ​ឈ្នះ​ពាន​ ខ្សែក្រវាត់​ ប៉ុន្តែ​នៅ​រឿង​មួយ​នេះ…

អ្នក​ប្រដាល់​មក​ពី​ជាយដែន​ សុខ​ ធី​ ថា​ការ​វិល​មក​កាន់​កម្ពុជា​វិញ​រយៈពេល​ជិត​ ២​ឆ្នាំ​មក​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ ឈ្នះ​ពាន​ ឈ្នះ​ខ្សែក្រវាត់​ ប៉ុន្តែ​មិន​ទាន់​សម្រេច​បំណង​ធំ​ចង់​មាន​ផ្ទះ​មួយ​នៅ​ភ្នំពេញ​ជូន​ប្រពន្ធ។​

សុខ ធី​ និង​គ្រួសារ

កីឡាករ​ សុខ​ ធី​ បាន​ឲ្យ​ដឹង​ថា​ រយៈពេល​ជិត​ ២ឆ្នាំ​មក​នេះ​រូប​គេ​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន​ទាំង​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ​ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។​ ពោល​គិត​មក​ដល់​ពេល​នេះ​រូប​គេ​ឈ្នះ​ពាន​រង្វាន់ ១គ្រឿង និង​ខ្សែក្រវាត់ ២គ្រឿង នេះ​មិន​បូក​ខ្សែក្រវាត់​ពីមុន។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បន្ថែម​ទៀត​ថា​ ប្រជាប្រិយ​ភាព​មាន​​អ្នក​គាំទ្រ​ច្រើន​ដែល​ស្រឡាញ់​ចូលចិត្ត​មិន​ថា​ប្រកួត​នៅ​ទីណា​នោះ​ឡើយ​តែងតែ​មាន​អ្នក​មក​ស្វាគមន៍​ និង​ជជែក​សុំ​ថត​រូប​ជា​មួយ​។​

សុខ ធី ពេល​កំពុងហាត់

ងាក​មក​ជីវភាព​ប្រចាំ​ថ្ងៃ​វិញ​ សុខ​​ ធី​ ទទួល​បាន​ប្រាក់​កម្រៃ​ក៏​ច្រើន​ពី​ការ​ប្រកួត​ផង​ដែរ​ ពោល​បើ​មួយ​ខែ​វាយ ​២ដង​​អាច​រក​បាន​ចន្លោះ​ ៣,០០០-៤,០០០ដុល្លារ។​ បើ​គិត​ពី​ថវិកា​ដែល​ភរិយា​សន្សំ​មក​បាន​ខ្ទង់​ម៉ឺន​ដុល្លារ​ផង​ដែរ។​ ដូច្នេះ​ហើយ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​គឺ​សមរម្យ​មិន​ជួប​បញ្ហា​ខ្វះខាត​នោះ​ឡើយ។​

កូនប្រុស សុខ ធី

សុខ​ ធី​ ថា​សមិទ្ធផល​ផ្សេងៗ​ខាង​លើ​នេះ​ក៏​មិន​​ទាន់​ជា​ជោគជ័យ​ខ្លាំង​នោះ​ដែរ។​ បំណង​ធំ​របស់​ខ្លួន​មួយ​ទៀត​នោះ​គឺ​ចង់​បាន​ផ្ទះ​មួយ​នៅ​រាជធានី​ភ្នំពេញ​ជូន​ប្រពន្ធ​។​ សម្ដី​ សុខ​ ធី៖ «ពេល​ខ្ញុំ​រត់​ហាត់​តាម​ផ្លូវ​ ប្រពន្ធ​ខ្ញុំ​ជិះ​តាម​ពី​ក្រោយ​ហើយ​ពេល​ឃើញ​ផ្ទះ​លក់​គឺ​គាត់​ចង់​បាន​ និង​ឲ្យ​ខ្ញុំ​ខល​សួរ​គេ​រហូត»។​

សុខ ធី និង​កូនប្រុស

បញ្ជាក់​ដែរ​ថា​ សុខ​ ធី​ ប្រមាណ​ពីរ​ឆ្នាំ​មកនេះ​រូប​គេ​បាន​វិល​មក​រស់នៅ​កម្ពុជា​វិញ​ និង​បាន​ចូល​ហ្វឹកហាត់​ជា​​មួយ​លោក​ ស្រី ចាន់ថន​ ក្លឹប​ប្រដាល់​ KKIF។ បច្ចុប្បន្ន​នេះ​រូប​គេ​មាន​តម្លៃ​ខ្លួន​ក្នុង​មួយ​ប្រកួត​បាន​ចន្លោះ​ ១,៥០០-២,០០០ដុល្លារ។ ថ្មីៗ​នេះ​រូប​គេ​ទើប​ទិញ​រថយន្ត​ ១គ្រឿង​ផង​ដែរ។​​ សុខ​ ធី​ ជា​ជើង​ខ្លាំង​មួយរូប​ប្រចាំ​ទម្ងន់​ ៦០​គីឡូក្រាម​នៅ​កម្ពុជា​។​ អ្នកលេង​គុន​ខ្មែរ​រូប​នេះ​កំពុង​រស់នៅ​ជា​មួយ​ភរិយា​ និង​កូន​២នាក់​ ក្នុង​ខុនដូរ​មួយ​កន្លែង​ដែល​ផ្ដល់​ដោយ​លោក​ ស្រី​ ចាន់ថន៕​

រូបភាពលើហ្វេសបុក សុខ ធី

អត្ថបទដោយ៖ នួន ស៊ីណា

The post សុខ​ ធី​ មក​ខ្មែរ​វិញ​ជិត​២ឆ្នាំ​នេះ​ទទួល​​ជោគជ័យ​ឈ្នះ​ពាន​ ខ្សែក្រវាត់​ ប៉ុន្តែ​នៅ​រឿង​មួយ​នេះ… appeared first on Kampuchea Thmey Daily.