សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ The post សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់ appeared first on Kampuchea Thmey Daily.

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកដើរលេងកម្សាន្តក្នុងក្រុងកំពង់ចាម និងតាមរមណីយដ្ឋាននានា តាមតួលេខបឋមគឺជិត ៣លាននាក់។

បើតាមរបាយការណ៍តួលេខបឋមពីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថា ចំនួនទេសចរជាតិ បរទេស និងអ្នកដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចខាងក្រោម ៖ ស្ថិតិប្រចាំថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ -ទេសចរជាតិសរុបចំនួន ៩៣១,៣១៧ នាក់ -ទេសចរបរទេសសរុបចំនួន ១២៦ នាក់ *សរុប៖ ៩៣១,៤៤៣ នាក់។

រីឯស្ថិតិប្រចាំថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ -ទេសចរជាតិសរុបចំនួន ១,១១០,៨២៧ នាក់ -ទេសចរបរទេសសរុបចំនួន ១៤១ នាក់ សរុប ១,១១០,៩៦៨នាក់ និងស្ថិតិប្រចាំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ -ទេសចរជាតិសរុបចំនួន ៧៥០,៨៧២ នាក់ -ទេសចរបរទេសសរុបចំនួន ៨៦នាក់ សរុប៖ ៧០៥,៩៥៨ នាក់។

មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ស្ថិតិសរុបរយៈពេល៣ថ្ងៃ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានទេសចរជាតិសរុបចំនួន ២,៧៤៧,៨៧៥ នាក់ -ទេសចរបរទេសសរុបចំនួន ៣៥៣ នាក់ សរុប ២,៧៤៨,២២៨ នាក់៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ






The post សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់ appeared first on Kampuchea Thmey Daily.