កម្ពុជាបើកការចរចាទ្វេភាគី ជុំវិញការដំឡើងពន្ធលើទំនិញនាំចូលទៅអាមេរិក

ជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំ​ណាង​​ពាណិជ្ជ​កម្មអាមេរិក... The post កម្ពុជាបើកការចរចាទ្វេភាគី ជុំវិញការដំឡើងពន្ធលើទំនិញនាំចូលទៅអាមេរិក appeared first on Kampuchea Thmey Daily.

កម្ពុជាបើកការចរចាទ្វេភាគី ជុំវិញការដំឡើងពន្ធលើទំនិញនាំចូលទៅអាមេរិក

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ បាន​ដឹក​នាំបើកការចរចាទ្វេភាគីជាមួយអាមេរិកជុំវិញការដំឡើងពន្ធលើទំនិញនាំចូលទៅអាមេរិក។

ជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំ​ណាង​​ពាណិជ្ជ​កម្មអាមេរិក បន្ទាប់ពីរាជរដ្ឋាភិបាល តាម​រយៈ​លិខិតរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំបើកការចរចាស្វែងរក​ដំណោះស្រាយរួម និងបញ្ចុះ​ពន្ធគយ​ពីអត្រា ៣៥% មកត្រឹម ៥%​ លើ ១៩ ក្រុមមុខទំនិញ​របស់សហរដ្ឋ​អាមេរិក​នាំចូល​មក​កម្ពុជា។

ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និង​បានផ្ដល់សារៈសំខាន់ លើឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចារឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។ ភាគីទាំងពីរបានឯកភាពបន្តពិភាក្សាក្នុងអំឡុងពេលឆាប់ៗនេះ៕

The post កម្ពុជាបើកការចរចាទ្វេភាគី ជុំវិញការដំឡើងពន្ធលើទំនិញនាំចូលទៅអាមេរិក appeared first on Kampuchea Thmey Daily.