ជោគជ័យលើអាជីពសម្ដែងមិនអស់ចិត្ត Park Bo Gum នៅឆ្លៀតរកលុយពីអចលនទ្រព្យ

តារាសម្ដែងប្រុស Park Bo Gum ទទួលបានប្រាក់ចំណេញ ៥០០លានវ៉ុន (ប្រហែល ៣៥៣,០០០ដុល្លារ) ពីការវិនិយោគតែមួយ ... The post ជោគជ័យលើអាជីពសម្ដែងមិនអស់ចិត្ត Park Bo Gum នៅឆ្លៀតរកលុយពីអចលនទ្រព្យ appeared first on Kampuchea Thmey Daily.

ជោគជ័យលើអាជីពសម្ដែងមិនអស់ចិត្ត Park Bo Gum នៅឆ្លៀតរកលុយពីអចលនទ្រព្យ

ទស្សនិកជនដែលនិយមតាមដានភាពយន្តកូរ៉េ អាចនឹងស្គាល់តារាសម្ដែងប្រុស Park Bo Gum ដោយសារតែរូបភាពដ៏បរិសុទ្ធ ស្មោះស័គ្រ្ម និងមានចរិតមាយាទទន់ភ្លន់តាមរយៈរឿងភាគរាប់មិនអស់ជាច្រើន ប៉ុន្តែមានរឿងខ្លះ អ្នកគាំទ្រពុំទាន់ដឹងថា រូបលោកក៏ជាមនុស្សមានភាពឆ្លាតវៃខាងលុយកាក់ផងដែរ។

យោងតាមរបាយការណ៍ ក្នុងឆ្នាំកន្លងទៅ តារាសម្ដែងប្រុស Park Bo Gum ទទួលបានប្រាក់ចំណេញ ៥០០លានវ៉ុន (ប្រហែល ៣៥៣,០០០ដុល្លារ) ពីការវិនិយោគតែមួយ នោះគឺអចលនទ្រព្យដែលតួឯកប្រុសក្នុងរឿង «Reply 1988» ធ្លាប់ទិញទុកកាលពីពេលកន្លងទៅ។

ផ្អែកទៅតាមទិន្នន័យដែលផ្តល់ដោយប្រព័ន្ធប្រតិបត្តិការផ្លូវការរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន អចលនទ្រព្យដែលគ្រប់គ្រងដោយតារាប្រុសត្រកូល Park ត្រូវបានគេមើលឃើញថា មានតម្លៃកើនឡើងមិនគួរឲ្យជឿក្នុងឆ្នាំ២០២៥។

ទិន្នន័យថែមទាំងបានបង្ហាញថា អាផាតមេនមួយនៅតំបន់ Gyeonghuigung Xi Apartments Complex 2 ដែលតារាសម្ដែងរូបនេះរស់នៅ លក់ក្នុងតម្លៃ ២.៥៤ ពាន់លានវ៉ុន (ប្រហែល ១.៧៩លានដុល្លារអាមេរិក) នៅថ្ងៃទី ២១ ខែមីនា ឆ្នាំនេះ។ វា​ជា​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​ប្រភេទ​អចលនទ្រព្យ។ អាផាតមេនដូចគ្នានេះនឹងត្រូវលក់ក្នុងតម្លៃប្រហែល ១.៩៥ ពាន់លានវ៉ុន (ប្រហែល ១.៣៧ លានដុល្លារអាមេរិក) ទៅ ២.0០៥ ពាន់លានវ៉ុន (ប្រហែល ១.៤៥ លានដុល្លារអាមេរិក) ឆ្នាំមុន។

មិនត្រឹមតែប៉ុណ្ណឹងនោះទេ អាផាតមេន Gyeonghuigung Xi ក៏មានទីតាំងនៅសង្កាត់ដែលមានការស្វែងរកយ៉ាងខ្លាំង ក្នុងទីក្រុងសេអ៊ូល ដោយសារតែវាមានទំនាក់ទំនងយ៉ាងល្អជាមួយផ្នែកសំខាន់ៗជាច្រើននៃទីក្រុង រួមមាន Gangnam, Mapo និង Yeouido។ តារាសម្ដែងជួរមុខក្នុងប្រទេសកូរ៉េរូបនេះត្រូវគេរាយការណ៍ថា បានផ្លាស់ទៅរស់នៅក្នុងសង្កាត់នេះពីលំនៅដ្ឋាន Mok-dong របស់គាត់ពីមុន នៅឆ្នាំ ២០១៩ ដើម្បីងាយស្រួលទៅថតកុន និងនៅជិតកន្លែងធ្វើការរបស់គាត់។

យោងតាមអ្នកជំនាញផ្នែកឧស្សាហកម្មបានរំពឹងថា តារាសម្ដែងវ័យ៣១ឆ្នាំនឹងបន្តរីករាយជាមួយនឹងការកើនឡើងនៃតម្លៃអចលនទ្រព្យនេះ ដោយសារវាស្ថិតនៅក្បែរវិមាន Gyeonghuigung ជាទីតាំងដ៏រីករាយនៃបរិយាកាសខាងក្នុងទីក្រុងធម្មជាតិ និងមានបណ្តាញដឹកជញ្ជូនមិនគួរឲ្យជឿ។

ទន្ទឹមនឹងនេះដែរភាពយន្ត K-Drama ចុងក្រោយបង្អស់របស់ Park Bo Gum ដែលមានចំណងជើងថា «When Life Gives You Tangerines » បានទាក់ទាញគាត់ឲ្យចាប់អារម្មណ៍ ចំពោះការសម្តែងដ៏អស្ចារ្យរបស់គាត់ជាមួយ IU ។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Park Bo Gum មានកុមារភាពធ្លាប់ជំពាក់បំណុលគេច្រើន ទើបប្រឹងប្រែងរកលុយដើម្បីគ្រួសារ

The post ជោគជ័យលើអាជីពសម្ដែងមិនអស់ចិត្ត Park Bo Gum នៅឆ្លៀតរកលុយពីអចលនទ្រព្យ appeared first on Kampuchea Thmey Daily.