ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ
ខេត្តMae Hong Son ត្រូវបានគ្របដណ្តប់ដោយផ្សែងពុលនៅថ្ងៃអង្គារនេះ ខណៈភ្លើងឆេះព្រៃ៦១ ទីតាំងបានបន្តរាលដាលពាសពេញខេត្ត The post ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ appeared first on Kampuchea Thmey Daily.

ខេត្ត Mae Hong Son ត្រូវបានគ្របដណ្តប់ដោយផ្សែងពុលនៅថ្ងៃអង្គារនេះ ខណៈភ្លើងឆេះព្រៃ៦១ ទីតាំង បានបន្តរាលដាលពាសពេញខេត្ត។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២២ខែមេសានេះ។

មជ្ឈមណ្ឌលគ្រប់គ្រងភ្លើងឆេះព្រៃ និងធូលីក្នុងតំបន់ទី៣ បាននិយាយថា ទីតាំងភ្លើងឆេះព្រៃចំនួន ១០១ ត្រូវបានរកឃើញនៅទូទាំង ១៧ ខេត្តភាគខាងជើងនៅថ្ងៃអង្គារនេះ។ នៅក្នុងនោះក្នុងខេត្ត Mae Hong Son មានចំនួនច្រើនជាងគេគឺ ៦១ ទីតាំងបន្ទាប់មកខេត្ត Chang Mai ១៩ ទីតាំង និងខេត្ត Tak ៥ ទីតាំង។ ស្ថានភាពនៅខេត្ត Mae Hong Son កាន់តែយ៉ាប់យ៉ឺន និងចាប់ផ្តើមប៉ះពាល់ដល់សុខភាពប្រជាជននៅក្នុងខេត្ត។
ទីតាំងដែលឆេះទាំងនោះមានគឺនៅក្នុងព្រៃបម្រុង ៤៥ បន្ទាប់មកគឺព្រៃអភិរក្ស ៤៤ និងបន្ទាប់មកតំបន់កសិកម្ម ៨ ទីតាំង។កម្រិតមិនមានសុវត្ថិភាពខ្យល់ពុល PM2.5 ត្រូវបានរកឃើញនៅក្នុងខេត្តចំនួនបីគឺខេត្ត Mae Hong Son, Sukhothai និង Chiang Mai។
ស្រុក Mae Sariang នៃ Mae Hong Son គឺមានការបំពុលខ្លាំងបំផុតគឺ៦៤.៣០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប(µg/m³) បន្ទាប់មកគឺស្រុក Muang ខេត្ត Sukhothai៤៣.៣០µg/m³ និងស្រុក Mae Chaem ខេត្តChang Mai ៤១.៧០µg/m³។
គួរបញ្ជាក់ថាក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ទីតាំងភ្លើងឆេះ៥០៤ទីទាំងត្រូវបានរកឃើញនៅភាគខាងជើងប្រទេសថៃ។ មជ្ឈមណ្ឌលគ្រប់គ្រងភ្លើងឆេះព្រៃ និងធូលីនៅតំបន់ទី៣ បានបន្តចុះល្បាតតំបន់ព្រៃដែលងាយរងគ្រោះដោយភ្លើងឆេះព្រៃ។ មជ្ឈមណ្ឌលនេះក៏បានស្វះស្វែងរកកិច្ចសហការពីអ្នកស្រុកដោយស្នើឱ្យពួកគេបញ្ឈប់ការដុតសំណល់ផ្សេងៗក្នុងខែនេះ៕


អត្ថបទ៖ ប៊ុន សុភាព
The post ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ appeared first on Kampuchea Thmey Daily.