តុលាការ នឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន នៅថ្ងៃ៥ ឧសភា

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ បទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ការប្រកាសសាលក្រមរបស់លោក រ៉ុង ឈុននេះ បន្ទាប់ពីលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ។ លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពីបទ «ញុះញង់» បន្ទាប់ពីលោកបានចុះទៅខេត្តត្បូងឃ្មុំ និងញុះញង់ឲ្យពលរដ្ឋងើបប៉ះបោរពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម ។ លោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ តែបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ។ លោកក៏ត្រូវតុលាការបង្គាប់ឲ្យសងសំណងរួមគ្នាជាមួយសកម្មជន២នាក់ផ្សេងទៀត ចំនួន៤០០លានរៀល (ប្រហែល ១០ម៉ឺនដុល្លារ) […]

តុលាការ នឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន នៅថ្ងៃ៥ ឧសភា

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ បទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២៤។

ការប្រកាសសាលក្រមរបស់លោក រ៉ុង ឈុននេះ បន្ទាប់ពីលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ។

លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពីបទ «ញុះញង់» បន្ទាប់ពីលោកបានចុះទៅខេត្តត្បូងឃ្មុំ និងញុះញង់ឲ្យពលរដ្ឋងើបប៉ះបោរពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម ។ លោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ តែបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ។ លោកក៏ត្រូវតុលាការបង្គាប់ឲ្យសងសំណងរួមគ្នាជាមួយសកម្មជន២នាក់ផ្សេងទៀត ចំនួន៤០០លានរៀល (ប្រហែល ១០ម៉ឺនដុល្លារ) ដល់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាដែលជាស្ថាប័នទទួលខុសត្រូវក្នុងការត្រួតពិនិត្យការបោះបង្គោលព្រំដែនរបស់កម្ពុជា៕