កូរ៉េខាងត្បូង ត្រៀម​បាញ់​​បង្ហោះផ្កាយរណបចារកម្មទីបួន ដើម្បី​ឈ្លបការណ៍​កូរ៉េ​ខាង​ជើង

កូរ៉េខាងត្បូង គ្រោងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាទី​៤​របស់ខ្លួននៅថ្ងៃទី... The post កូរ៉េខាងត្បូង ត្រៀម​បាញ់​​បង្ហោះផ្កាយរណបចារកម្មទីបួន ដើម្បី​ឈ្លបការណ៍​កូរ៉េ​ខាង​ជើង appeared first on Kampuchea Thmey Daily.

កូរ៉េខាងត្បូង ត្រៀម​បាញ់​​បង្ហោះផ្កាយរណបចារកម្មទីបួន ដើម្បី​ឈ្លបការណ៍​កូរ៉េ​ខាង​ជើង

កូរ៉េខាងត្បូង គ្រោងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាទី​៤​របស់ខ្លួននៅថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២៥នេះ ពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

(រូបថត៖ Yonhap)

ផ្កាយរណបនេះ នឹងត្រូវបញ្ជូនទៅកាន់គន្លងតារាវិថីដោយរ៉ុកកែត SpaceX Falcon 9 ដែលជាផ្នែកមួយនៃ «គម្រោង​៤២៥» របស់ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​មានគោលបំណងពង្រឹងសមត្ថភាពឃ្លាំមើលលើឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​​រៀបរាប់​ថា៖ «ប្រសិនបើផ្កាយរណបឈ្លបយកការណ៍យោធាទី៤​ ត្រូវបានបាញ់បង្ហោះដោយជោគជ័យ … វានឹងអាចរកឃើញសញ្ញានៃការបង្កហេតុរបស់កូរ៉េខាងជើងកាន់តែត្រឹមត្រូវ និងឆាប់រហ័ស»។

ការបាញ់បង្ហោះនេះ គឺជាលើកទី៤​ហើយ​ក្នុងចំណោមផ្កាយរណបចំនួន៥ ដែលត្រូវបានគ្រោងទុកក្នុងគោលបំណងផ្តល់​ឲ្យ​កូរ៉េខាងត្បូងនូវការត្រួតពិនិត្យឯករាជ្យ និងពេលវេលាជាក់ស្តែង​ក្នុង​ការ​ឃ្លាំមើល​​សកម្មភាព​កូរ៉េខាងជើង។ នៅពេលដែលផ្កាយរណបទាំង​៥​ដំណើរការ​រួច​រាល់ កូរ៉េ​ខាង​ត្បូង​រំពឹងថានឹងសម្រេចបាននូវការឃ្លាំមើល​សកម្មភាព​​របស់​កូរ៉េខាងជើងប្រហែលរៀងរាល់​២ម៉ោងម្តង ដោយកាត់បន្ថយការពឹងផ្អែកលើប្រភពចារកម្មបរទេស។

គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងក្នុងការពង្រឹងជំហរការពាររបស់ខ្លួន ចំពេលមានភាពតានតឹងក្នុងតំបន់ ជាពិសេសចំពោះភាពជឿនលឿនរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងបច្ចេកវិទ្យាមីស៊ីល និងផ្កាយរណប៕

ដោយ៖ ឈាង

The post កូរ៉េខាងត្បូង ត្រៀម​បាញ់​​បង្ហោះផ្កាយរណបចារកម្មទីបួន ដើម្បី​ឈ្លបការណ៍​កូរ៉េ​ខាង​ជើង appeared first on Kampuchea Thmey Daily.