លោក Modi ប្តេជ្ញាតាមចាប់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ទេសចរនៅកាស្មៀរ ដល់ជើងមេឃ

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ខឹងសម្បាយ៉ាងខ្លាំងចំពោះហេតុការណ៍បាញ់ប្រហារសម្លាប់អ្នកទេសចរនៅតំបន់កាស្មៀរ ហើយប្រកាសមិនអត់ឱនដាច់ខាតចំពោះ... The post លោក Modi ប្តេជ្ញាតាមចាប់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ទេសចរនៅកាស្មៀរ ដល់ជើងមេឃ appeared first on Kampuchea Thmey Daily.

លោក Modi ប្តេជ្ញាតាមចាប់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ទេសចរនៅកាស្មៀរ ដល់ជើងមេឃ

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ខឹងសម្បាយ៉ាងខ្លាំងចំពោះហេតុការណ៍បាញ់ប្រហារសម្លាប់អ្នកទេសចរនៅតំបន់កាស្មៀរ ហើយប្រកាសមិនអត់ឱនដាច់ខាតចំពោះឧក្រិដ្ឋជន និងប្តេជ្ញាតាមចាប់ខ្មាន់កាំភ្លើងដល់ជើងមេឃ។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (រូបថត៖ Reuters)

ថ្លែងទៅកាន់ការជួបជុំមួយក្នុងរដ្ឋ Bihar, លោក Modi ប្រកាសមិនឲ្យខ្មាន់កាំភ្លើងរួចខ្លួនឡើយ ទោះទៅដល់ជើងមេឃក៏ត្រូវចាប់ឲ្យបានដែរ។

ការប្រកាសរបស់លោក Modi កើតឡើង ស្របពេលប៉ូលិសឥណ្ឌា អះអាងថា ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ គឺជាជនជាតិប៉ាគីស្ថាន។ 

ប៉ូលិសឥណ្ឌានិយាយថា ខ្មាន់កាំភ្លើងទាំងនេះគឺជាសមាជិកនៃក្រុមសកម្មប្រយុទ្ធ Lashkar-e-Taiba (LeT) ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។ យ៉ាងណា ទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធរួចហើយថា ខ្លួនមិនជាប់ពាក់ព័ន្ធអ្វីទេក្នុងរឿងនេះ។

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី ខ្មាន់កាំភ្លើងបានសម្រុកចេញពីព្រៃហើយបើកការវាយឆ្មក់ បាញ់ប្រហារយ៉ាងរន្ធត់ទៅលើទេសចរមួយក្រុមដែលនាំគ្នាទៅលេងក្រុង Pahalgam នៃតំបន់កាស្មៀរខាងគ្រប់គ្រងដោយប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់ចំនួន២៦នាក់។

ហេតុការណ៍នេះកើតឡើងនៅតំបន់ភ្នំ Baisaran កាលពីថ្ងៃអង្គារទី២២ខែមេសាឆ្នាំ២០២៥ ហើយបើតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់, ក្រៅពីមនុស្សស្លាប់ ក៏មានទេសចរច្រើននាក់ទៀតរងរបួសផងដែរ ខណៈមួយចំនួនរងរបួសធ្ងន់។

ការវាយប្រហារដ៏រន្ធត់នេះ ធ្វើឲ្យទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែតានតឹងនិងធ្លាក់ចុះដល់កម្រិតទាបសាជាថ្មី។ ហេតុការណ៍នេះទៀតសោត ធ្វើឲ្យឥណ្ឌាក្តៅស្លឹកត្រចៀក ឈានដល់ការបិទច្រកព្រំដែនសំខាន់របស់ខ្លួនជាមួយប៉ាគីស្ថាន បណ្តេញអ្នកការទូតយោធានិងផ្អាកសន្ធិសញ្ញាចែករំលែកទឹកដ៏សំខាន់ទៀតផង៕

អត្ថបទ៖ សុខ​ សុវណ្ណ

The post លោក Modi ប្តេជ្ញាតាមចាប់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ទេសចរនៅកាស្មៀរ ដល់ជើងមេឃ appeared first on Kampuchea Thmey Daily.