សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ចំពោះសិស្សពូកែ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានផ្ញើសារអបអរសាទរដល់ក្មួយៗ ដែលបានចូលរួម ការប្រឡងសិស្សពូកែ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ដោយទទួលបានចំណាត់ថ្នាក់លេខ១។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ ចំពោះការចូលរួម និងសមត្ថភាពរបស់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងមានសមត្ថភាពប្រឡង ទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស លើមុខវិជ្ជាសំខាន់ៗទាំងបី ដូចជា អក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា ។ ជាមួយនេះ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយផងដែរ ចំពោះឪពុកម្តាយ អាណាព្យាបាល ដែលកំពុងមានក្តីរំភើប និងញញឹមសាទរសមិទ្ធផល ដែលក្មួយៗសម្រេចបាន ជាមួយនឹងក្តីមោទនភាព និងកិត្តិយស ។ សម្តេចបវរធិបតី លើកឡើងថា ចំណេះដឹង គឺពិតមានសារសំខាន់ណាស់ សម្រាប់យើង និងសង្គមជាតិ ព្រោះជាមូលដ្ឋានគ្រឹះ […]

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានផ្ញើសារអបអរសាទរដល់ក្មួយៗ ដែលបានចូលរួម ការប្រឡងសិស្សពូកែ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ដោយទទួលបានចំណាត់ថ្នាក់លេខ១។
ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ ចំពោះការចូលរួម និងសមត្ថភាពរបស់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងមានសមត្ថភាពប្រឡង ទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស លើមុខវិជ្ជាសំខាន់ៗទាំងបី ដូចជា អក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា ។ ជាមួយនេះ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយផងដែរ ចំពោះឪពុកម្តាយ អាណាព្យាបាល ដែលកំពុងមានក្តីរំភើប និងញញឹមសាទរសមិទ្ធផល ដែលក្មួយៗសម្រេចបាន ជាមួយនឹងក្តីមោទនភាព និងកិត្តិយស ។
សម្តេចបវរធិបតី លើកឡើងថា ចំណេះដឹង គឺពិតមានសារសំខាន់ណាស់ សម្រាប់យើង និងសង្គមជាតិ ព្រោះជាមូលដ្ឋានគ្រឹះ នៃការរីកចំរើន ក៏ដូចជាបង្ហាញអំពីគុណភាព និងធនធានមនុស្សដ៏ល្អ និងប្រសិទ្ធភាព របស់កម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត ។
លើសពីនេះ សម្តេច នាយករដ្ឋមន្ត្រី បានជំរុញឱ្យក្មួយៗ បន្តខិតខំប្រឹងប្រែងរៀន សូត្របន្ថែមទៀត ដើម្បីនឹងសម្រេច លទ្ធផលកាន់តែល្អទៅថ្ងៃមុខ ដើម្បីអាចនឹងទទួលបានអាជីពការងារល្អប្រសើរស្របតាមក្តីស្រមៃផង ហើយក៏អាចក្លាយជាចលករយ៉ាងសំខាន់ សម្រាប់សង្គមជាតិយើង ក្នុងការអភិវឌ្ឍកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព៕

