ទូតចិន រំលេចសុភាសិត ចិន ខ្មែរ បង្ហាញពីសាមគ្គីភាព និងពហុភាគីនិយម
ភ្នំពេញៈ ប្រមុខការទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់នូវសុភាសិត នៃប្រទេសទាំងពីរ ដែលបង្ហាញនូវការគាំទ្រ ពហុភាគីនិយម ចំពេលដែលអាមេរិក បន្តដាក់ចេញនយោបាយពាណិជ្ជកម្មគាំពារនិយម។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពិន លើកឡើងថា ចិនមានសុភាសិតបូរាណមួយថា «ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក»។ កម្ពុជាក៏មានសុភាសិតខ្មែរមួយពោលថា «ចង្កឹះមួយបាច់ កាច់មិនបាក់»។ លោកទូត បានបន្តថា «ប្រទេសចិន និងកម្ពុជាជាមិត្តដែកថែបដែលស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ហើយក៏ជាដៃគូជួយអភិវឌ្ឍរួមគ្នា។ ភាគីចិននឹងលើកទឹកចិត្តក្រុមហ៊ុនកាន់តែច្រើនមកដាក់វិនិយោគទុននៅកម្ពុជា ព្រមទាំងបើកទីផ្សារទំហំធំសម្បើមដល់ភាគីកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពល្អកាន់តែច្រើន ដើម្បីចែករំលែកឱកាសអភិវឌ្ឍចិនដល់មិត្តកម្ពុជា»។ លោក វ៉ាង បន្តថា «ភាគីចិនជឿជាក់ថា ក្រោមការស៊ីជម្រៅកិច្ចសហប្រតិបត្តិការចិន-កម្ពុជា នឹងបង្កើនទំនុកចិត្ត ឱ្យកម្ពុជាអាចសម្រេចបំណងអភិវឌ្ឍចំពោះមុខនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចខាងក្រៅ»។

ភ្នំពេញៈ ប្រមុខការទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់នូវសុភាសិត នៃប្រទេសទាំងពីរ ដែលបង្ហាញនូវការគាំទ្រ ពហុភាគីនិយម ចំពេលដែលអាមេរិក បន្តដាក់ចេញនយោបាយពាណិជ្ជកម្មគាំពារនិយម។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពិន លើកឡើងថា ចិនមានសុភាសិតបូរាណមួយថា «ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក»។ កម្ពុជាក៏មានសុភាសិតខ្មែរមួយពោលថា «ចង្កឹះមួយបាច់ កាច់មិនបាក់»។
លោកទូត បានបន្តថា «ប្រទេសចិន និងកម្ពុជាជាមិត្តដែកថែបដែលស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ហើយក៏ជាដៃគូជួយអភិវឌ្ឍរួមគ្នា។ ភាគីចិននឹងលើកទឹកចិត្តក្រុមហ៊ុនកាន់តែច្រើនមកដាក់វិនិយោគទុននៅកម្ពុជា ព្រមទាំងបើកទីផ្សារទំហំធំសម្បើមដល់ភាគីកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពល្អកាន់តែច្រើន ដើម្បីចែករំលែកឱកាសអភិវឌ្ឍចិនដល់មិត្តកម្ពុជា»។
លោក វ៉ាង បន្តថា «ភាគីចិនជឿជាក់ថា ក្រោមការស៊ីជម្រៅកិច្ចសហប្រតិបត្តិការចិន-កម្ពុជា នឹងបង្កើនទំនុកចិត្ត ឱ្យកម្ពុជាអាចសម្រេចបំណងអភិវឌ្ឍចំពោះមុខនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចខាងក្រៅ»។
