ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់
វិធានការពន្ធឱ្យស្មើគ្នា ឬ Reciprocal Tariff ដែលនឹងចូលជាធរមាននាថ្ងៃទី ២ មេសា ខាងស្អែកនេះ នឹងដាក់លើគ្រប់ប្រទេស The post ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា វិធានការពន្ធឱ្យស្មើគ្នា ឬ Reciprocal Tariff ដែលនឹងចូលជាធរមាននាថ្ងៃទី ២ មេសា ខាងស្អែកនេះ នឹងដាក់លើគ្រប់ប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ ដែលហៅថ្ងៃចូលជាធរមានថាជា «ថ្ងៃរំដោះ» បានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃអាទិត្យ ថា៖ «អ្នកនឹងចាប់ផ្តើមជាមួយប្រទេសទាំងអស់ ដូច្នេះសូមមើលថាតើមានអ្វីកើតឡើង។ ជាពិសេសប្រទេសដែលយើងកំពុងនិយាយ»។
ថ្មីៗនេះ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett ថ្មីៗនេះបានប្រាប់ Fox Business ថាពន្ធរបស់ ត្រាំ នឹងផ្តោតលើប្រទេសពី ១០-១៥ ដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកខ្លាំង ទោះបីជាលោកមិនបានរាយឈ្មោះប្រទេសទាំងនោះចំៗក៏ដោយ។

ការបញ្ជាក់របស់លោក ត្រាំ ចុងក្រោយនេះ ធ្វើឡើងក្រោយលោកបាននិយាយកាលពីសប្ដាហ៍ថា វិធានការពន្ធរបស់លោកអាចធូរស្រាលសម្រាប់ប្រទេសមួយចំនួន ហើយប្រទេសខ្លះអាចនឹងទទួលបានការលើកលែង ក្រោមលក្ខខណ្ឌខ្លះៗ។
គេមើលឃើញថា វិធានការពន្ធរបស់ ត្រាំ បានបង្កក្ដីបារម្ភពីជុំវិញពិភពលោក ថានឹងធ្វើឱ្យមានការធ្លាក់ចុះនៃពាណិជ្ជកម្មសកល ដោយសារតែរបាំងពាណិជ្ជកម្ម រួមទាំងវិធានការសងសឹក និងវិធានការសម្របខ្លួនទៅតាមបរិបទផ្សេងៗទៀតពីប្រទេសដទៃ៕
The post ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់ appeared first on Kampuchea Thmey Daily.