ម្ចាស់បំណុល ត្រូវប្រើសិទ្ធិទារលុយពីកូនបំណុល ក្នុងព្រំដែនច្បាប់កំណត់

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃ៧ មេសា នេះ បានលើកឡើងថា ម្ចាស់បំណុលត្រូវតែប្រើសិទ្ធិទារលុយពីកូនបំណុលតាមច្បាប់កំណត់ កុំបំពានលើសិទ្ធិអ្នកដទៃ។ ការលើកឡើងនេះ បន្ទាប់សាលាដំបូងខេត្តសៀមរាន បានទទួលចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងបរិហាកេរ្តិ៍ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីដា បន្ទាប់ពីជនជាប់ចោទឈ្មោះ ចិន ស្រីដាដែលជាម្ចាស់បំណុលបានគំរាមកំហែងបរិហារកេរ្តិ៍ កូនបំណុលជាសាធារណៈលើបណ្តាញសង្គមបន្ទាប់ពីទារមិនបាន។ តាមរយៈសេចក្តីប្រកាសព័ត៌មាន សាលាដំបូង​ខេត្ត​សៀម​រាប​គូសបញ្ជាក់ថា ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែ ម្ចាស់បំណុលត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឲ្យបំពានលើសិទ្ធិរបស់អ្នកដទៃ។ ក្នុងករណីដែលម្ចាស់បំណុលធ្វើការទាមទារបំណុលរបស់ខ្លួន ដោយប្រើមធ្យោបាយដែលបំពានទៅលើសិទ្ធិរបស់អ្នកដទៃនោះ ម្ចាស់បំណុលត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនទៅតាមច្បាប់ជាធរមាន៕

ម្ចាស់បំណុល ត្រូវប្រើសិទ្ធិទារលុយពីកូនបំណុល ក្នុងព្រំដែនច្បាប់កំណត់

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃ៧ មេសា នេះ បានលើកឡើងថា ម្ចាស់បំណុលត្រូវតែប្រើសិទ្ធិទារលុយពីកូនបំណុលតាមច្បាប់កំណត់ កុំបំពានលើសិទ្ធិអ្នកដទៃ។

ការលើកឡើងនេះ បន្ទាប់សាលាដំបូងខេត្តសៀមរាន បានទទួលចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងបរិហាកេរ្តិ៍ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីដា បន្ទាប់ពីជនជាប់ចោទឈ្មោះ ចិន ស្រីដាដែលជាម្ចាស់បំណុលបានគំរាមកំហែងបរិហារកេរ្តិ៍ កូនបំណុលជាសាធារណៈលើបណ្តាញសង្គមបន្ទាប់ពីទារមិនបាន។

តាមរយៈសេចក្តីប្រកាសព័ត៌មាន សាលាដំបូង​ខេត្ត​សៀម​រាប​គូសបញ្ជាក់ថា ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែ ម្ចាស់បំណុលត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឲ្យបំពានលើសិទ្ធិរបស់អ្នកដទៃ។

ក្នុងករណីដែលម្ចាស់បំណុលធ្វើការទាមទារបំណុលរបស់ខ្លួន ដោយប្រើមធ្យោបាយដែលបំពានទៅលើសិទ្ធិរបស់អ្នកដទៃនោះ ម្ចាស់បំណុលត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនទៅតាមច្បាប់ជាធរមាន៕