លោក ត្រាំ បញ្ជាក់ថា អាមេរិក មានការពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយពូទីន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់លោក “មានការពិភាក្សាល្អ និងប្រកបដោយប្រសិទ្ធភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក  វ្ល៉ាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ី” ហើយមានឱកាសល្អណាស់ដែល “សង្រ្គាមបង្ហូរឈាមដ៏អាក្រក់នេះ” អាចឈានដល់ទីបញ្ចប់។ លោក ត្រាំ បានកត់សម្គាល់នៅក្នុងការបង្ហោះនៅលើ Truth Social ថា “នៅពេលនេះ កងទ័ពអង់គ្លេសរាប់ពាន់នាក់ត្រូវបានហ៊ុំព័ទ្ធដោយយោធារុស្ស៊ី ហើយស្ថិតក្នុងស្ថានភាពអាក្រក់ និងងាយរងគ្រោះខ្លាំង”។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​បាន​ស្នើ​សុំ​យ៉ាង​ខ្លាំង​ទៅ​កាន់​ប្រធានាធិបតី​លោក ពូទីន ដើម្បីឲ្យ​ពួកគេរួច​ជីវិត​ពីសេចក្ដីស្លាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កងទ័ព​អ៊ុយក្រែន​បាន​បើក​ការ​វាយលុក​ចូល​ក្នុង​តំបន់ Kursk របស់​រុស្ស៊ី​កាល​ពី​ខែ​សីហា ដោយ​ដណ្តើម​យក​ដី​ប្រហែល ១៣០០ គីឡូម៉ែត្រ​ការ៉េ។  ប៉ុន្តែនៅពេលដែលកងទ័ពរុស្ស៊ី បានបង្កើនការវាយលុករបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្ថានភាពរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ វិមានក្រឹមឡាំងបានបញ្ជាក់ថា បេសកជនរបស់លោក ត្រា

លោក ត្រាំ បញ្ជាក់ថា អាមេរិក មានការពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយពូទីន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់លោក “មានការពិភាក្សាល្អ និងប្រកបដោយប្រសិទ្ធភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក  វ្ល៉ាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ី” ហើយមានឱកាសល្អណាស់ដែល “សង្រ្គាមបង្ហូរឈាមដ៏អាក្រក់នេះ” អាចឈានដល់ទីបញ្ចប់។

លោក ត្រាំ បានកត់សម្គាល់នៅក្នុងការបង្ហោះនៅលើ Truth Social ថា “នៅពេលនេះ កងទ័ពអង់គ្លេសរាប់ពាន់នាក់ត្រូវបានហ៊ុំព័ទ្ធដោយយោធារុស្ស៊ី ហើយស្ថិតក្នុងស្ថានភាពអាក្រក់ និងងាយរងគ្រោះខ្លាំង”។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​បាន​ស្នើ​សុំ​យ៉ាង​ខ្លាំង​ទៅ​កាន់​ប្រធានាធិបតី​លោក ពូទីន ដើម្បីឲ្យ​ពួកគេរួច​ជីវិត​ពីសេចក្ដីស្លាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កងទ័ព​អ៊ុយក្រែន​បាន​បើក​ការ​វាយលុក​ចូល​ក្នុង​តំបន់ Kursk របស់​រុស្ស៊ី​កាល​ពី​ខែ​សីហា ដោយ​ដណ្តើម​យក​ដី​ប្រហែល ១៣០០ គីឡូម៉ែត្រ​ការ៉េ។  ប៉ុន្តែនៅពេលដែលកងទ័ពរុស្ស៊ី បានបង្កើនការវាយលុករបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្ថានភាពរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះយ៉ាងឆាប់រហ័ស។

វិមានក្រឹមឡាំងបានបញ្ជាក់ថា បេសកជនរបស់លោក ត្រាំ ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីយប់ថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គាំទ្រជំហររបស់លោក ត្រាំ លើការដោះស្រាយជម្លោះក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមានការព្រួយបារម្ភលើបញ្ហាដែលមិនទាន់ដោះស្រាយ៕

ប្រែសម្រួល ឈូក បូរ៉ា