នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

សម្ដេចធិបតីបញ្ជាក់ថា ការធ្វើបែបនេះក៏ដើម្បីជួយដល់ក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល ក្នុងការពិនិត្យ​និងកំណត់ការបែងចែកនិងការប្រើប្រាស់ធនធានមនុស្ស និងថវិកា ព្រមទាំងការរៀបចំយន្តការការងារឱ្យ​បានសមស្របដើម្បីលើកកម្ពស់លទ្ធផលការងារកាន់តែប្រសើរ។ The post នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងផ្ដល់ការគាំទ្រសម្របសម្រួលនានា ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលដែលសម្ដេចបានបញ្ជាឱ្យពិនិត្យមើលឡើងវិញ។

តាមរយៈសារាចរចុះថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការ​រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះត្រូវ​ផ្សារភ្ជាប់នឹងក្របខណ្ឌតាមដាន ត្រួតពិនិត្យ វាយតម្លៃការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សូចនាករសមិទ្ធផលក្របខណ្ឌនៃការអនុវត្តថវិការកម្មវិធី កិច្ចព្រមព្រៀងសមិទ្ធកម្មរវាងក្រសួង ស្ថាប័នសាមី ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាងប្រធានស្ថាប័ន ជាមួយអង្គភាពក្រោមឱវាទ។

ក្នុងសារាចរនោះបញ្ជាក់ថា៖ «ក្នុងន័យនេះ ក្រសួងស្ថាប័នត្រួវទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលលើសមិទ្ធកម្មក្នុងការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលរបស់ខ្លួន។ ក្រសួង ស្ថាប័ន ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ខ្លួន និងសមិទ្ធកម្មសម្រេចបានធៀបនឹងសូចនាករសមិទ្ធកម្មកំណត់ដោយរាជរដ្ឋាភិបាល»។

សម្ដេចធិបតីបញ្ជាក់ថា ការធ្វើបែបនេះក៏ដើម្បីជួយដល់ក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល ក្នុងការពិនិត្យ​និងកំណត់ការបែងចែកនិងការប្រើប្រាស់ធនធានមនុស្ស និងថវិកា ព្រមទាំងការរៀបចំយន្តការការងារឱ្យ​បានសមស្របដើម្បីលើកកម្ពស់លទ្ធផលការងារកាន់តែប្រសើរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន appeared first on Kampuchea Thmey Daily.