នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

សាលារៀនមួយនៅទីក្រុង Taungoo នៃប្រទេសមីយ៉ាន់ម៉ា បានបាក់សង្កត់សិស្សក្មេងៗប្រហែល២០នាក់ បន្ទាប់ពីមានគ្រោះរញ្ជួយដីម្រិត៧.៧រ៉ិចទ័រកើតឡើង... The post នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់ appeared first on Kampuchea Thmey Daily.

នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

សាលារៀនមួយនៅទីក្រុង Taungoo នៃប្រទេសមីយ៉ាន់ម៉ា បានបាក់សង្កត់សិស្សក្មេងៗប្រហែល២០នាក់ បន្ទាប់ពីមានគ្រោះរញ្ជួយដីម្រិត៧.៧រ៉ិចទ័រកើតឡើង។

(រូបថត៖ Mizzima)

តាមការចុះផ្សាយរបស់សារព័ត៌មាន Mizzima, ពេលនេះប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងធ្វើឡើង មិនដឹងថាជោគវាសនារបស់ពួកគេទៅជាយ៉ាងណានោះទេ។

ខាងក្រោមនេះគឺជាឥទ្ធិពល​​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា៖

  • ទីក្រុង Mandalay៖ គ្រោះរញ្ជួយដីបាននាំ​ឲ្យ​មានការបាក់រលំអគារជាច្រើន រួមទាំងសំណង់កម្ពស់ប្រាំជាន់ ដោយ​​មាន​មនុស្ស​មួយ​ចំនួន​កំពុង​ជាប់គាំង។ សាក្សី​បាន​រាយការណ៍​ពី​ទិដ្ឋភាព​ចលាចល ដោយ​មាន​មនុស្ស​រត់​កាត់​តាម​ផ្លូវ​ទាំង​ភ័យ​ស្លន់ស្លោ។ ការខូចខាតក៏ត្រូវបានរាយការណ៍ផងដែរនៅវិមាន​រាជវាំង​ចាស់ Mandalay។
  • ទីក្រុង Sagaing​៖ ស្ពាន Ava ​បាន​បាក់​រលំ រំខាន​ដល់​ការ​ធ្វើ​ដំណើរ និង​រារាំង​ដល់​ការ​ជួយ​សង្គ្រោះ។
  • រដ្ឋធានី Naypyidaw៖ រដ្ឋធានី​នេះ​បានជួបប្រទះនឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ និងដំបូល​អគារ​មួយ​ចំនួន។ ផ្ទះសម្បែង និងទីសក្ការៈបូជាសាសនាមួយចំនួន​ក៏​ត្រូវបានប៉ះពាល់ផងដែរ។

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

The post នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់ appeared first on Kampuchea Thmey Daily.