ពលរដ្ឋក្រុងក្រចេះ ស្នើអាជ្ញាធរទុកចន្លោះពុះចែកទ្រូងផ្លូវ ងាយស្រួលជិៈឆ្លងកាត់ចូលភូមិ
នាំគ្នាប្រមូលផ្ដុំ ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានក្រុងក្រចេះ..... The post ពលរដ្ឋក្រុងក្រចេះ ស្នើអាជ្ញាធរទុកចន្លោះពុះចែកទ្រូងផ្លូវ ងាយស្រួលជិៈឆ្លងកាត់ចូលភូមិ appeared first on Kampuchea Thmey Daily.

ពលរដ្ឋមួយក្រុមនៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥ បាននាំគ្នាប្រមូលផ្ដុំ ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានក្រុងក្រចេះ ជួយសម្រួលបើកប្រឡោះសួនឬទ្រូងពុះចែកផ្លូវ ដើម្បីងាយស្រួលក្នុងការជិៈបត់ ឬឆ្លងកាត់ចូលផ្លូវក្នុងភូមិ ដែលស្ថិតនៅភូមិអូរប្ញស្សី៣ សង្កាត់អូរឬស្សី ក្រុងក្រចេះ។
ជាក់ស្ដែងនៅព្រឹកមិញនេះ ចៅសង្កាត់អូរប្ញស្សី លោក ឈឺន រិទ្ធ បានចុះទៅដល់ទីតាំងនោះភ្លាមៗ ជួបផ្ទាល់ជាមួយតំណាងប្រជាពលរដ្ឋប្រមាណ ២០ នាក់ នៅចំណុចទួលល្ហុង ភូមិអូរប្ញស្សី៣។


តាមការបញ្ជាក់ពីលោក ឈឺន រិទ្ធ ពលរដ្ឋបានប្រមូលផ្តុំគ្នាធ្វើការតវ៉ាឱ្យមានការស្នើសុំបើកច្រកសួនច្បារត្រង់ចំណុចផ្លូវកោង។ ដោយសារចំណុចត្រង់ហ្នឹងចន្លោះបើកច្រកសួនច្បារពីសាលាបឋមសិក្សាអូរប្ញស្សី២ ដល់ចំណុចការ៉ាស់សាំង ឯកឧត្តម គាង អ៊ាង ប្រហែល ៨០០ម។


នៅចំពោះមុខបងប្អូនអ្នកតវ៉ា អាជ្ញាធរមូលដ្ឋានបានពន្យល់អំពីលក្ខណ:បច្ចេកទេស នៅត្រង់ចំណុចពលរដ្ឋស្នើសុំគឺផ្លូវកោង គ្រោះថ្នាក់ខ្លាំងណាស់។ បញ្ហានេះពលរដ្ឋបានយល់ស្រប និងឯកភាពជាមួយអាជ្ញាធរ។ ប៉ុន្តែពលរដ្ឋបានស្នើសុំមកអាជ្ញាធរមូលដ្ឋាន ប្តូរបើកច្រកមួយកន្លែងទៀតមកលិចប្រហែល ១៥០ម៉ែត្រ ត្រង់ចំណុចផ្ទះ លោក អ៊ុង ស៊ីយឿន។
យ៉ាងណាមិញ អាជ្ញាធរបានស្នើអ្នកតវ៉ា រំសាយគ្នាសិនកុំនាំគ្នាមកប្រមូលផ្តុំដែលធ្វើឲ្យកកស្ទុះចរាចរណ៍ និង រំខានដល់ការដ្ឋានក្រុមហ៊ុនប៉ះពាល់សណ្តាប់ធ្នាប់សាធារណ: ។
ជុំវិញករណីខាងលើនេះ លោក សាំង ប៊ុនថេង ប្រធានមន្ទីរសាធារៈកា និងដឹកជញ្ជូនខេត្ត បានបញ្ជាក់យ៉ាងខ្លីថា៖ លោកបានឲ្យអនុប្រធានមន្ទីរចុះទៅពិនិត្យជាក់ស្ដែង បើត្រូវបើកបាន គឺបើក៕
អត្ថបទ៖ ប្រុញ វិធិន
The post ពលរដ្ឋក្រុងក្រចេះ ស្នើអាជ្ញាធរទុកចន្លោះពុះចែកទ្រូងផ្លូវ ងាយស្រួលជិៈឆ្លងកាត់ចូលភូមិ appeared first on Kampuchea Thmey Daily.