ខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ​ជាមួយទុនវិនិយោគ១៨០ លានដុល្លារ​

វិនិយោគិនក្នុងស្រុកបានបោះទុនចំនួន១៨០ លានដុល្លារក្នុងការសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅខេត្តព្រះសីហនុ ដើម្បីចាប់យកឱកាសនៃរំហូរទុន The post ខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ​ជាមួយទុនវិនិយោគ១៨០ លានដុល្លារ​ appeared first on Kampuchea Thmey Daily.

ខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ​ជាមួយទុនវិនិយោគ១៨០ លានដុល្លារ​

វិនិយោគិនក្នុងស្រុកបានបោះទុនចំនួន១៨០ លានដុល្លារក្នុងការសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅខេត្តព្រះសីហនុ ដើម្បីចាប់យកឱកាសនៃរំហូរទុនវិនិយោគដោយផ្ទាល់ពីក្រៅប្រទេស (FDI) ខណៈរដ្ឋាភិបាលបានដាក់ទិសដៅក្នុងការប្រែក្លាយខេត្តមាត់សមុទ្រមួយនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងដែលបម្រើជាទិសដៅសេដ្ឋកិច្ចដ៏រស់រវើកនៅក្នុងតំបន់។

លោក ឃាង ភារម្យ អ្នកនាំពាក្យនៃរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៤ ខែមេសានេះថា កាលពីព្រឹកមិញនេះគឺក្រុមការងារអន្តរក្រសួងដឹកនាំដោយមន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍វិនិយោគកម្ពុជា (CDC) បានចុះពិនិត្យសំណើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង​ដែលមានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម និងភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ លោកថាតាមរយៈការចុះត្រួតនិត្យនេះ ក្រុមហ៊ុននឹងធ្វើការចាប់ផ្តើមសាងសង់នាពេលដ៏ខ្លីខាងមុខនេះ។

លោកថាសម្រាប់ ទីតាំងដែលស្នើសុំនេះគឺនៅលើផ្ទៃដីទំហំប្រមាណជា ៣៩១ហិកតា ហើយសម្រាប់ការវិនិយោគនេះគឺជាវិនិយោគដោយវិនិយោគិនក្នុងស្រុក ខណៈបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុដែលទទួលបានការអនុញាតិពីរាជរដ្ឋាភិបាលគឺមាន១៣តំបន់ ក្នុងនោះ​៥តំបន់កំពុងដំណើការយ៉ាងសកម្ម។

លោកភារម្យបានថ្លែងបញ្ចាកយបានថ្លែអានថ្លែអបាថ្មីនៅធ្ងៃទទីសម្រាប់ការសម្រេចចិត្តវិនិយោគនានា និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុនេះគឺអ្នកវិនិយោគិនសំឡឹងឃើញអំពីឪកាសនិងសក្តានុពលដែលរាជរដ្ឋាបាលបានកំណត់ថាជាប៉ូលសេដ្ឋកិច្ចមួយរបស់ជាតិ និងបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង អញ្ចឹងយើងឃើញថាមានឱកាសច្រើនសម្រាប់អ្នកវិនិយោគ មិនថាតែតំបន់សេដ្ឋកិច្ចពិសេសនោះទេ យើងឃើញថាមានការវិនិយោគទៅលើវិស័យផ្សេងៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយពិសេសផ្តល់ការលើកទឹកចិត្តតាមរយៈក្រុមការងារជម្រុញការវិនិយោគជាដើម។ ដូច្នេះហើយយើងឃើញថាយើងស្រូបទាញបានអ្នកវិនិយោគចូលបណ្តាក់ទុននៅក្នុងខេត្តយើងជាបន្តបន្ទាប ហើយក៏ជាផ្នែកមួយនៃការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ»។

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី ​អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


តាមរយៈជំនួបពិភាក្សាការងារនេះដែរ ប្រធានក្រុមប្រឹក្សាភិបាលទាំងពីរ បាន​ស្នើសុំការចង្អុលបង្ហាញពី លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ៕

The post ខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ​ជាមួយទុនវិនិយោគ១៨០ លានដុល្លារ​ appeared first on Kampuchea Thmey Daily.