នាយករដ្ឋមន្ត្រីថាទឹកដីកម្ពុជាមិនបាត់បង់នោះទេ ហើយទិន្និន័យដែលបញ្ចេញគឺសុទ្ធតែច្បាស់លាស់

សម្ដេច​ធានា​ថាកម្ពុជា​មិន​មាន​បាត់​ទឹកដីនោះទេ ហើយ​ថាទិន្នន័យ​ផ្ទៃ​ដីកម្ពុជាដែល​បានវាស់វែងតាមបច្ចេកវិទ្យាថ្មីគឺកើន​ដល់​ជាង​៤០០គីឡូម៉ែត្រ​ក្រឡាទៀតផង។ The post នាយករដ្ឋមន្ត្រីថាទឹកដីកម្ពុជាមិនបាត់បង់នោះទេ ហើយទិន្និន័យដែលបញ្ចេញគឺសុទ្ធតែច្បាស់លាស់ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីថាទឹកដីកម្ពុជាមិនបាត់បង់នោះទេ ហើយទិន្និន័យដែលបញ្ចេញគឺសុទ្ធតែច្បាស់លាស់

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​ពីការប្ដេជ្ញាទទួលខុសត្រូវ​លើ​បូរណភាពទឹកដី និងបាន​បញ្ជាក់ថារាល់​ទិន្នន័យ​ដែល​រដ្ឋាភិបាល​​បញ្ចេញ​ទាំងអស់គឺ​សុទ្ធតែ​មាន​ភាព​ច្បាស់លាស់។ សម្ដេច​ធានា​ថាកម្ពុជា​មិន​មាន​បាត់​ទឹកដីនោះទេ ហើយ​ថាទិន្នន័យ​ផ្ទៃ​ដីកម្ពុជាដែល​បានវាស់វែងតាមបច្ចេកវិទ្យាថ្មីគឺកើន​ដល់​ជាង​៤០០គីឡូម៉ែត្រ​ក្រឡាទៀតផង។

ថ្លែង​ក្នុង​ពិធីអបអរសាទរទិវាសេរីភាព​សារព័ត៌មាន​ និង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​យប់​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ពី​សំអាងហេតុដែល​សម្ដេច​ថ្លែង​ថា​កម្ពុជា​មាន​ផ្ទៃដីសរុប ១៨១ ៤៣៦គីឡូម៉ែត្រ​ក្រឡា កាលពី​ប៉ុន្មានថ្ងៃមុនថាគឺ​បាន​វាស់វែង​ដោយប្រើប្រាស់​បច្ចេកវិទ្យាទំនើប ដែលគួរឱ្យ​ទុកចិត្ត​ជាង​ការ​វាស់វែងកាលពីសម័យ​អាណានិគមបារាំង។ សម្ដេចបញ្ជាក់​ថា​បញ្ហាទឹកដីគឺជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ធានាចំពោះ​មុខ​ប្រជាពលរដ្ឋ។

សម្ដេចថា​៖ «ដែល​ផ្ទៃ​ក្រឡាដែលខ្ញុំនិយា​យថ្ងៃមុន ១៨១ ៤៣៦គីឡូម៉ែត្រការ៉េនេះគឺជា​ផែនទី​ ទោះ​ជា​មិនទាន់​ផ្លូវការ​ក៏​ដោយ​ក៏យើងបាន​គិត​គូរប្រើបច្ចេកទេសនេះ​ហើយ​ដែលយើង​ធ្វើ​បាន​ខ្ពស់​ជា​ងមុន។ អ៉ីចឹង​បើ​ខ្លាចបាត់​។ អត់បាត់ទេ មាន​តែកើន ហើយកើន​នេះមិនមែនយើង​និយាយដោយគ្មានទល្ហីករណ៍​ទេ​និយាយដោយភាពច្បាស់លាស់របស់យើង​នេះគឺ​រដ្ឋាភិបាល»។

សម្ដេចបញ្ជាក់​ថាផ្ទៃដីទំហំប៉ុននេះ​នៅ​មិនទាន់រាប់​ដល់​ដែន​ទឹកដែលកំពុងចរចាជាមួយថៃ និង​ដែន​កោះទាំង៧១​របស់​កម្ពុជា​នៅ​ឡើយទេ។

បច្ចុប្បន្នកម្ពុជាបាន​បោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមបាន៨៦%ហើយ​នៅសល់​១៤%ទៀត ខណៈឡាវដល់​ប្រមាណ១៤%ដូចគ្នា។ ដោយឡែកព្រំដែកម្ពុជា-ថៃនៅសល់​តែ​ព្រំដែនទឹកដែលនៅប្រទាញប្រទង់ហើយរដ្ឋាភិបាល​ទាំង​ពីរ​កំពុង​ចរចារ​រកដំណោះស្រាយ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីថាទឹកដីកម្ពុជាមិនបាត់បង់នោះទេ ហើយទិន្និន័យដែលបញ្ចេញគឺសុទ្ធតែច្បាស់លាស់ appeared first on Kampuchea Thmey Daily.