មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង
នៅថ្ងៃដែល Wang Xiaofei រៀបការម្តងទៀត មនុស្សជាច្រើនបានរម្លឹកការចងចាំពីពិធីមង្គលការរបស់គាត់ជាមួយតារាសម្តែង Barbie Hsu ឬសាន់ឆាយ ដែលបាន... The post មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង appeared first on Kampuchea Thmey Daily.

កាលពីថ្ងៃទី១៧ ខែឧសភា ពិធីមង្គលការរបស់អ្នកជំនួញចិនលោក Wang Xiaofei និងមិត្តស្រីថ្មី Mandy Ma បានប្រព្រឹត្តទៅជាផ្លូវការនៅសណ្ឋាគារដ៏ធំមួយក្នុងទីក្រុងប៉េកាំង ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ គូស្នេហ៍មួយគូនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំសម្រាប់ថ្ងៃដ៏ពិសេសរបស់ពួកគេ ចាប់ពីការតុបតែងអាពាហ៍ពិពាហ៍ រហូតដល់កាដូសម្រាប់ភ្ញៀវដែលអញ្ញើញមកចូលរួម។

មិនតែប៉ុណ្ណោះ កូនក្រមុំរបសអ្នកជំនួញត្រកូល Wang ក៏បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ដោយពាក់ឈុតពណ៌មាស និងស្នៀតភួងអាពាហ៍ពិពាហ៍ពណ៌មាសដ៏លេចធ្លោខ្លាំងនៅលើក្បាលរបសនាង។
នៅថ្ងៃដែល Wang Xiaofei រៀបការម្តងទៀត មនុស្សជាច្រើនបានរម្លឹកការចងចាំពីពិធីមង្គលការរបស់គាត់ជាមួយតារាសម្តែង Barbie Hsu ឬសាន់ឆាយ ដែលបានប្រារព្ធឡើងនៅទីក្រុង Sanya ប្រទេសចិន កាលពី ១៤ ឆ្នាំមុន។ ថ្ងៃរៀបការលើស្មៅគឺពោរពេញទៅដោយព្រឹត្តិការណ៍ ដែលប្រព័ន្ធផ្សព្វផ្សាយនៅតែជជែកដេញដោលគ្នាដដែល។
គេដឹងថា កាលពីឆ្នាំ២០១១ គ្រួសារអ៊ុងបានចំណាយប្រាក់យ៉ាងច្រើនក្នុងពិធីមង្គលការ រួមទាំងកក់សណ្ឋាគារលំដាប់ផ្កាយ៦ចំនួន២ ដើម្បីបម្រើភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការរយៈពេល៣ថ្ងៃ៣យប់ជាប់គ្នា។ គ្រាន់តែរាប់តម្លៃជួលយន្តហោះ និងសណ្ឋាគារសម្រាប់ភ្ញៀវបានឡើងដល់ជាង ៣០ លាន TWD (២៥,៨ ពាន់លានដុង)។
គ្មាននរណាម្នាក់នឹកស្មានថាថ្ងៃដ៏រីករាយរបស់តួឯកស្រីក្នុងរឿង «Meteor Garden» នឹងជួបអាកាសធាតុម្តងក្នុងរយៈពេល ១០ ឆ្នាំ។ នាពេលនោះ ខ្យល់បក់បោកខ្លាំងធ្វើឲ្យភ្ញៀវទាំងអស់វិលមុខ ចំណែកក្រមុំកូនក្រមុំភ័យស្លន់ស្លោ ព្រោះតែសម្លៀកបំពាក់ត្រូវខ្យល់បក់បោក ឯផ្កាស្រស់ក៏ខ្ទេចខ្ទីអស់គ្មានសល់។ ពេលចូលរោងការសាន់ឆាយ រើទៅដោយការលំបាកយ៉ាងខ្លាំង ថែមទាំងត្រូវដោះស្បៃមុខចេញដើម្បីកម្ចាត់ភាពរញ៉េរញៃទៀតផង។

ទោះបីជានាងជាកូនក្រមុំក៏ដោយ ក៏ Barbie មិនអាចចាប់អារម្មណ៍នៅថ្ងៃដ៏ធំរបស់នាងបានទេ ដោយសារតែតារាកម្សាន្តជាច្រើនប្រកួតប្រជែងគ្នាដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ភាពច្របូកច្របល់ក្នុងពិធីមង្គលការរបស់តារាស្រីតៃវ៉ាន់ បានធ្វើឲ្យអ្នកសារព័ត៌មានប្រើពាក្យថា «រឿងកំប្លែងដ៏ច្របូកច្របល់»។
ថ្ងៃរៀបមង្គលការរបស់ Barbie ក៏ត្រូវជាប់គាំងដោយសារតែរឿងរំខាន របស់ម្តាយក្មេក។ អ្នកស្រី Zhang Lan បានអះអាងថា នាងមានទំនាក់ទំនងជិតស្និទ្ធជាមួយ មហាសេដ្ឋីដែលមានជាងគេបំផុតរបស់ប្រទេសចិនគឺលោក Wang Jianlin ហើយថាពិធីមង្គលការនេះត្រូវបានឧបត្ថម្ភដោយលោក Wang សឹងទាំងអស់។ លើសពីនេះ ប្រាក់ចំណូលពីពិធីមង្គលការនឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌។
មនុស្សជាច្រើនមានការសោកស្តាយចំពោះ Barbie ដោយសារតែនាងត្រូវប្រឈមមុខនឹងព្យុះជាច្រើននៅថ្ងៃដ៏ពិសេសរបស់នាង ជាពិសេសនៅពេលដែលនាងទើបតែរលូតកូនកាលពី៤ ថ្ងៃមុន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមឡើយតួសាន់ឆាយ ចង់លុបចោលពិធីមង្គលការ ដោយសារតែនាងប្រឈមមុខនឹងការឈឺចាប់ខ្លាំងពេក ប៉ុន្តែចុងក្រោយនាងត្រូវតែធ្វើតាមការចង់បានរបស់អតីតស្វាមី Wang Xiaofei។
ជាងនេះទៅទៀត មិនដូចពិធីមង្គលការដ៏ប្រណិតនោះទេ អំណោយដែលប្រគល់ជូនភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការរបស់គូស្នេហ៍ Wang Xiaofei និង Barbie ត្រូវបានគេវាយតម្លៃថាសាមញ្ញពេក មានតែថ្នាំរំលាយអាហារ និងអាវយឺតពណ៌ផ្កាឈូកស្រាលដែលមានអក្សរ WS (អក្សរកាត់របស់គូស្នេហ៍) ដែលមិនអាចប្រៀបធៀបបាននឹងអាពាហ៍ពិពាហ៍បច្ចុប្បន្នរបស់លោកនិងគូស្នេហ៍ថ្មីគឺនាង Mandy Ma ឡើយ។
អ្នកលេងអ៊ីនធឺណេតជាច្រើនបានរិះគន់អ្នកជំនួញឈ្មោះប្រុសថា ខ្វះភាពស្អាតស្អំ និងទំនើបកម្មក្នុងថ្ងៃធំជាមួយអតីតភរិយា។ មនុស្សមួយចំនួនថែមទាំងសង្ស័យពីអារម្មណ៍របស់លោកចំពោះសាន់ឆាយថាជាក្ដីស្រលាញ់ក្លែងក្លាយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនក៏បានការពារដែរថា ប្រហែលជាអាពាហ៍ពិពាហ៍បរាជ័យជាមួយ សាន់ឆាយ ទើបធ្វើឲ្យ Wang Xiaofei រៀនពីបទពិសោធន៍ និងព្យាយាមកែលម្អខ្លួនឯង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅហុងកុង ប៉ះពាល់ដល់តារាល្បីៗ និងមហាសេដ្ឋីគ្រាក់ៗ
The post មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង appeared first on Kampuchea Thmey Daily.