លោក Trump ចេញមកអះអាងថា តំបន់ Crimea នឹងស្ថិតនៅជាមួយ នឹងប្រទេសរុស្សី
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ចេញផ្សាយ កាលពីថ្ងៃសុក្រថា ឧបទ្វីប Crimean នឹងនៅតែជាផ្នែកមួយរបស់រុស្ស៊ី ក្រោមការដោះស្រាយចុងក្រោយនៃជម្លោះអ៊ុយក្រែន។ តំបន់Crimea បានចូលជាសមាជិក សហព័ន្ធរុស្ស៊ីជាផ្លូវការ ក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិ ដែលធ្វើឡើងបន្ទាប់ពីរដ្ឋប្រហារ ដែលគាំទ្រដោយលោកខាងលិច នៅទីក្រុងគៀវ ។ ប្រទេសអ៊ុយក្រែន និងអ្នកគាំទ្ររបស់ខ្លួនបានច្រាន ចោលលទ្ធផល នៃការធ្វើប្រជាមតិថាមិនស្របច្បាប់ ហើយទីក្រុងគៀវ បានបន្តទាមទារអធិបតេយ្យភាព លើឧបទ្វីបនេះដោយប្តេជ្ញាថានឹងយកវាមកវិញ តាមមធ្យោបាយណាមួយដែលចាំបាច់។ នៅក្នុងបទសម្ភាសមួយ ដើម្បីកត់សម្គាល់១០០ថ្ងៃដំបូងរបស់គាត់នៅក្នុងតំណែងលោក Trump បាននិយាយថា Crimea បានទៅប្រទេសរុស្ស៊ី ជាយូរមកហើយហើយបានស្នើថា អ្នករាល់គ្នាយល់ ថាអ៊ុយក្រែននឹងមិនអាចទទួលបានវាមកវិញ។ ក្រោមការដោះស្រាយចុងក្រោយនៃជម្លោះ អ៊ុយក្រែន លោក Trump បាននិយាយថាCrimeaនឹងនៅជាមួយរុស្ស៊ីហើយបន្តដោយបន្ថែមថាសូម្បីតែលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន ក៏យល់ពីរឿងនេះដែរ។ បន្ថែមពីនោះប្រធានាធិបតីអាមេរិក បាននិយាយថា វានៅជាមួយពួ

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ចេញផ្សាយ កាលពីថ្ងៃសុក្រថា ឧបទ្វីប Crimean នឹងនៅតែជាផ្នែកមួយរបស់រុស្ស៊ី ក្រោមការដោះស្រាយចុងក្រោយនៃជម្លោះអ៊ុយក្រែន។
តំបន់Crimea បានចូលជាសមាជិក សហព័ន្ធរុស្ស៊ីជាផ្លូវការ ក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិ ដែលធ្វើឡើងបន្ទាប់ពីរដ្ឋប្រហារ ដែលគាំទ្រដោយលោកខាងលិច នៅទីក្រុងគៀវ ។
ប្រទេសអ៊ុយក្រែន និងអ្នកគាំទ្ររបស់ខ្លួនបានច្រាន ចោលលទ្ធផល នៃការធ្វើប្រជាមតិថាមិនស្របច្បាប់ ហើយទីក្រុងគៀវ បានបន្តទាមទារអធិបតេយ្យភាព លើឧបទ្វីបនេះដោយប្តេជ្ញាថានឹងយកវាមកវិញ តាមមធ្យោបាយណាមួយដែលចាំបាច់។
នៅក្នុងបទសម្ភាសមួយ ដើម្បីកត់សម្គាល់១០០ថ្ងៃដំបូងរបស់គាត់នៅក្នុងតំណែងលោក Trump បាននិយាយថា Crimea បានទៅប្រទេសរុស្ស៊ី ជាយូរមកហើយហើយបានស្នើថា អ្នករាល់គ្នាយល់ ថាអ៊ុយក្រែននឹងមិនអាចទទួលបានវាមកវិញ។
ក្រោមការដោះស្រាយចុងក្រោយនៃជម្លោះ អ៊ុយក្រែន លោក Trump បាននិយាយថាCrimeaនឹងនៅជាមួយរុស្ស៊ីហើយបន្តដោយបន្ថែមថាសូម្បីតែលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន ក៏យល់ពីរឿងនេះដែរ។
បន្ថែមពីនោះប្រធានាធិបតីអាមេរិក បាននិយាយថា វានៅជាមួយពួក គេអស់រយៈពេលជាយូរមកហើយ ដោយកត់សម្គាល់ថាប្រទេសរុស្ស៊ី មាននាវាមុជទឹកនៅទីនោះ យូរមុនសម័យណាមួយ ដែលយើងកំពុង និយាយអំពី ហើយថាភាគច្រើនពលរដ្ឋក្នុងតំបន់ Crimea គឺជាអ្នកនិយាយភាសា រុស្ស៊ីទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី