គ្មានការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងមហាអំណាចចិន និងអាមេរិកនៅឡើយទេ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មិនទាន់មានការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មណាមួយ រវាងប្រទេសចិន និងសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថា ការអះអាងណាមួយ អំពីវឌ្ឍនភាពនៅក្នុងកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺគ្មានមូលដ្ឋាន និងខ្វះមូលដ្ឋានជាក់ស្តែង ។ អ្នកនាំពាក្យចិនលោក He Yadong បានធ្វើការកត់សម្គាល់ក្នុងសន្និសីទ សារព័ត៌មានជាប្រចាំពេលឆ្លើយសំណួរពាក់ព័ន្ធ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ជំហររបស់ចិន នៅតែរក្សាបាន នូវអាកប្បកិរិយាបើកចំហ ចំពោះការពិគ្រោះយោបល់ និងការសន្ទនា។ ទោះយ៉ាងណាក៏ដោយ ទម្រង់ នៃការពិគ្រោះយោបល់ និងការចរចាណាមួយត្រូវ តែធ្វើឡើងក្នុងលក្ខណៈស្មើភាពគ្នា ដោយផ្អែកលើការគោរពគ្នា ទៅវិញទៅមក ។ លោកបានលើកឡើងថា “យើងជាជនជាតិចិន មិនមែនជាអ្នកបង្កបញ្ហាទេ ប៉ុន្តែយើងនឹងមិនព្រងើយ កន្តើយនៅពេលមានបញ្ហាកើតឡើងនោះទេ ។ ការបំភិតបំភ័យ ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ មិនមែនជាវិធីត្រឹមត្រូវ ក្នុងការទាក់ទង ជាមួយប្រទេសចិននោះទេ ។ លោកបានបន្ដថា សង្គ្រាមពាណិជ្ជកម្ម ត្រូវបានផ្តួចផ្តើមដោយឯកតោភាគី និងដោយចេតនា ដោយសហរដ្ឋអាមេរិក ដោយលោកបានបន្ថែមថា [

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មិនទាន់មានការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មណាមួយ រវាងប្រទេសចិន និងសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថា ការអះអាងណាមួយ អំពីវឌ្ឍនភាពនៅក្នុងកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺគ្មានមូលដ្ឋាន និងខ្វះមូលដ្ឋានជាក់ស្តែង ។
អ្នកនាំពាក្យចិនលោក He Yadong បានធ្វើការកត់សម្គាល់ក្នុងសន្និសីទ សារព័ត៌មានជាប្រចាំពេលឆ្លើយសំណួរពាក់ព័ន្ធ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ជំហររបស់ចិន នៅតែរក្សាបាន នូវអាកប្បកិរិយាបើកចំហ ចំពោះការពិគ្រោះយោបល់ និងការសន្ទនា។ ទោះយ៉ាងណាក៏ដោយ ទម្រង់ នៃការពិគ្រោះយោបល់ និងការចរចាណាមួយត្រូវ តែធ្វើឡើងក្នុងលក្ខណៈស្មើភាពគ្នា ដោយផ្អែកលើការគោរពគ្នា ទៅវិញទៅមក ។
លោកបានលើកឡើងថា “យើងជាជនជាតិចិន មិនមែនជាអ្នកបង្កបញ្ហាទេ ប៉ុន្តែយើងនឹងមិនព្រងើយ កន្តើយនៅពេលមានបញ្ហាកើតឡើងនោះទេ ។ ការបំភិតបំភ័យ ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ មិនមែនជាវិធីត្រឹមត្រូវ ក្នុងការទាក់ទង ជាមួយប្រទេសចិននោះទេ ។
លោកបានបន្ដថា សង្គ្រាមពាណិជ្ជកម្ម ត្រូវបានផ្តួចផ្តើមដោយឯកតោភាគី និងដោយចេតនា ដោយសហរដ្ឋអាមេរិក ដោយលោកបានបន្ថែមថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវការអនុវត្តខុសឆ្គងរបស់ខ្លួន បង្ហាញភាពស្មោះត្រង់ ប្រសិនបើខ្លួនចង់ជួបពិភាក្សា និងត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការសន្ទនា និងការពិគ្រោះយោបល់ ដោយស្មើភាពគ្នា ដើម្បីរួមគ្នាលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយស្ថិរភាព សុខភាព និងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន -សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា