UN៖ កុមារ​១០០នាក់​ស្លាប់ និង​របួស​រាល់​ថ្ងៃ ក្រោយ​អ៊ីស្រាអែលលែង​អនុវត្ត​បទ​ឈប់បាញ់​នៅ​ហ្គាហ្សា

អង្គការសហប្រជាជាតិ បានរាយការណ៍ថា ចាប់តាំងពីការកើតឡើងជាថ្មីនៃអរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីប​តាំង​​ថ្ងៃទី​១៨​ខែ... The post UN៖ កុមារ​១០០នាក់​ស្លាប់ និង​របួស​រាល់​ថ្ងៃ ក្រោយ​អ៊ីស្រាអែលលែង​អនុវត្ត​បទ​ឈប់បាញ់​នៅ​ហ្គាហ្សា appeared first on Kampuchea Thmey Daily.

UN៖ កុមារ​១០០នាក់​ស្លាប់ និង​របួស​រាល់​ថ្ងៃ ក្រោយ​អ៊ីស្រាអែលលែង​អនុវត្ត​បទ​ឈប់បាញ់​នៅ​ហ្គាហ្សា

អង្គការសហប្រជាជាតិ បានរាយការណ៍ថា ចាប់តាំងពីការកើតឡើងជាថ្មីនៃអរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីប​តាំង​​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២៥ ជាមធ្យមមានកុមារចំនួន ១០០ នាក់បានស្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃ។

(រូបថត៖ Anadalu)

យោងតាមរបាយការណ៍​អង្គការ​សហ​ប្រជាជាតិ យ៉ាងហោចណាស់កុមារ ៣២២​នាក់ត្រូវបានសម្លាប់ និង ៦០៩នាក់បានរងរបួសក្នុងរយៈពេល ១០​ថ្ងៃកន្លងមកនេះ ដោយកុមារទាំងនោះ​ភាគ​ច្រើនជា​អ្នក​ផ្លាស់ទីលំនៅ និងជ្រកកោននៅក្នុងតង់បណ្តោះអាសន្ន ឬផ្ទះដែលរងការខូចខាត។

លោក Philippe Lazzarini ប្រធាន​ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានពណ៌នាស្ថានភាពនេះថាជា «រឿង​សៅហ្មង​លើមនុស្សជាតិ» ដោយសង្កត់ធ្ងន់ថាមិន​គួរ​​​ណា​មាន​ការសម្លាប់កុមារបែប​នេះ​ទេ។

ជម្លោះ​​នេះ​ក៏​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថែទាំ​សុខភាព​របស់​តំបន់​ហ្គាហ្សា​ផង​ដែរ។ របាយ​ការណ៍​បង្ហាញ​ថា មន្ទីរពេទ្យ និង​បរិក្ខារ​ពេទ្យ​ត្រូវ​បាន​​វាយ​ប្រហារ​ ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​យ៉ាង​ច្រើន​ក្នុង​ចំណោម​បុគ្គលិក​ពេទ្យ។ ជាឧទាហរណ៍ នៅថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២៥ គ្រូពេទ្យប៉ាឡេស្ទីន ១៥​នាក់ និងបុគ្គលិកសង្គ្រោះត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ដែលជាទង្វើមួយដែលត្រូវបានពិពណ៌នាថាជា «ឧក្រិដ្ឋកម្មសង្រ្គាម​ដ៏​សាហាវ​យង់ឃ្នង»។

វិបត្តិមនុស្សធម៌នៅហ្គាហ្សានៅតែបន្តកើនឡើង ដោយមានអង្គការសហប្រជាជាតិ និងអង្គការជំនួយផ្សេងៗ អំពាវនាវ​ឲ្យ​បញ្ឈប់ជាបន្ទាន់នូវអរិភាព និង​ត្រូវ​ការពារជនស៊ីវិល ជាពិសេសកុមារ ដែលរងផលប៉ះពាល់ព្រោះ​តែ​សង្គ្រាម៕

ដោយ៖ ឈាង

The post UN៖ កុមារ​១០០នាក់​ស្លាប់ និង​របួស​រាល់​ថ្ងៃ ក្រោយ​អ៊ីស្រាអែលលែង​អនុវត្ត​បទ​ឈប់បាញ់​នៅ​ហ្គាហ្សា appeared first on Kampuchea Thmey Daily.