អ្នកជំនាញថា រដ្ឋបាលរបស់ប្រធានាធិបតី Marcos Jr. បំពាក់អាវុធដល់តុលាការ ICC ប្រឆាំងនឹងលោក Dutertes
បរទេស៖ អ្នកជំនាញបានប្រាប់ RT ថា ការធ្វើបត្យាប័នអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ទៅកាន់ទីក្រុងឡាអេ ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា បើយោងតាមលោកស្រី Anna Malindog-Uy អនុប្រធាននៃវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអាស៊ីសតវត្សរ៍ហ្វីលីពីន គឺប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នលោក Ferdinand Marcos Jr. ប្រហែលជាបានរៀបចំចលនាយុទ្ធសាស្ត្រដើម្បីកម្ចាត់គូប្រជែង ។ លោក Duterte អាយុ ៧៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីលតាមដីការបស់តុលាការ ICC កាលពីដើមខែនេះ ហើយបានបង្ហាញខ្លួននៅចំពោះមុខអង្គជំនុំជម្រះមុនការកាត់ក្តីរបស់តុលាការកាលពីសប្តាហ៍មុន។ លោក Duterte នឹងនៅជាប់ឃុំរហូតដល់ការបង្ហាញខ្លួនលើកក្រោយដែលគ្រោងធ្វើនៅខែកញ្ញា។ លោកស្រី Malindog-Uy បាននិយាយថា “មានជម្លោះដែលកំពុងបន្តរវាងប្រធានាធិបតី Marcos និង លោក Dutertes ហើយខ្ញុំគិតថា រដ្ឋបាល Marcos Jr. បានបំពាក់អាវុធដល់ ICC ប្រឆាំងនឹងលោក Dutertes” […]

បរទេស៖ អ្នកជំនាញបានប្រាប់ RT ថា ការធ្វើបត្យាប័នអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ទៅកាន់ទីក្រុងឡាអេ ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា បើយោងតាមលោកស្រី Anna Malindog-Uy អនុប្រធាននៃវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអាស៊ីសតវត្សរ៍ហ្វីលីពីន គឺប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នលោក Ferdinand Marcos Jr. ប្រហែលជាបានរៀបចំចលនាយុទ្ធសាស្ត្រដើម្បីកម្ចាត់គូប្រជែង ។
លោក Duterte អាយុ ៧៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីលតាមដីការបស់តុលាការ ICC កាលពីដើមខែនេះ ហើយបានបង្ហាញខ្លួននៅចំពោះមុខអង្គជំនុំជម្រះមុនការកាត់ក្តីរបស់តុលាការកាលពីសប្តាហ៍មុន។ លោក Duterte នឹងនៅជាប់ឃុំរហូតដល់ការបង្ហាញខ្លួនលើកក្រោយដែលគ្រោងធ្វើនៅខែកញ្ញា។
លោកស្រី Malindog-Uy បាននិយាយថា “មានជម្លោះដែលកំពុងបន្តរវាងប្រធានាធិបតី Marcos និង លោក Dutertes ហើយខ្ញុំគិតថា រដ្ឋបាល Marcos Jr. បានបំពាក់អាវុធដល់ ICC ប្រឆាំងនឹងលោក Dutertes” ។
សូមជម្រាបថា លោក Duterte ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប់ពាក់ព័ន្ធទៅនឹង “សង្គ្រាមប្រឆាំងគ្រឿងញៀន” អំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតី។ របាយការណ៍ផ្លូវការបង្ហាញថា មនុស្សប្រហែល ៦.២០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលីស។ លោក Duterte បានទទួលខុសត្រូវទាំងស្រុងចំពោះការសម្លាប់នេះ ប៉ុន្តែបដិសេធពីការចោទថា លោកបានដឹកនាំយុទ្ធនាការនៃការសម្លាប់មនុស្សជាប្រព័ន្ធ៕
ប្រែសម្រួលៈ ណៃ តុលា