ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards
ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards The post ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Smart Axiata មានកិត្តិយសទទួលបាននូវពានរង្វាន់ពីកម្មវិធី AmCham CSR Excellence Award ជាថ្មីម្ដងទៀត ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាតាមរយៈសមិទ្ធផលនៃការចូលរួមរបស់ក្រុមហ៊ុនក្នុងការជ្រោមជ្រែងលើផ្នែកបរិយាប័ន្នឌីជីថល។

ការប្រគល់ពានរង្វាន់ “បរិយាបន្នឌីជីថល” នេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2025 ដោយមានវត្តមានពីក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុននាំមុខនៅប្រទេសកម្ពុជាជាច្រើនទៀត បានចូលរួមជាសក្ខីភាព ក្នុងការទទួលស្គាល់ពីកិច្ចខិតខំរបស់ក្រុមហ៊ុន Smart លើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីផ្សារភ្ជាប់គម្លាតនៅក្នុងវិស័យអប់រំ ក៏ដូចជាភ្ជាប់ទំនាក់ទំនងនៅក្នុងវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរលូន។
ពានរង្វាន់នេះ ជាការស្ងើចសសើរអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រុមហ៊ុន Smart ជាមួយនឹង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ ក្រុមហ៊ុន Smart Axiata បាន និងបន្តជំរុញការសិក្សាថ្នាក់ជាតិតាមរយៈឌីជីថល ដើម្បីលើកម្ពស់ការអភិវឌ្ឍរបស់សហគមន៍ប្រកបដោយចីរភាព។
លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានលើកឡើងថា ៖ “សម្រាប់ Smart Axiata ផ្ទាល់ យើងតែងតែជឿជាក់ថាការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យអប់រំនឹងនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។ បេសកកម្មរបស់យើងគឺ លើសពីការភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា ហើយយើងនឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់សង្គមជាតិតាមរយៈការផ្ដួចផ្ដើមបង្កើតនូវនវានុវត្តន៍ថ្មីៗ ខាងផ្នែកសេវាកម្ម ក៏ដូចជាសកម្មភាពជ្រោមជ្រែងលើវិស័យអប់រំជាច្រើនទៀតផងដែរ។”

កិច្ចផ្ភួចផ្តើមមួយនេះ គឺស្របតាមសសរស្ដម្ភចីរភាព “ជំរុញសង្គមឌីជីថល” របស់ Smart ដែលក្រុមហ៊ុនបានចូលរួមអនុវត្តសកម្មភាពក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ជូននូវដំណោះស្រាយបច្ចេកវិទ្យាជឿនលឿន និងអាចប្រើប្រាស់បានដោយយុវជនមកពីគ្រប់មជ្ឈដ្ឋាន។
តាមរយៈការសហការនេះ Smart បានចូលរួមគាំទ្រលើសកម្មភាពចម្បងចំនួនពីរ រួមមាន ការផ្ដល់កញ្ចប់ទិន្នន័យបន្ថែម 1GB ជូនអតិថិជនដែលប្រើប្រាស់គម្រោង ‘Smart Laor!’ ដែលអាចស្នើសុំបាននៅលើ SmartNas App។ ការបន្ថែមជូននេះ ត្រូវបានធ្វើការសាកល្បងឡើងនៅវិទ្យាល័យ ហ៊ុនសែន សេរីភាព ដោយមានគម្រោងក្នុងការពង្រីកវិសាលភាពនៃការផ្ដល់ជូននេះទៅកាន់សាលារៀនផ្សេងៗទៀតឱ្យបានកាន់តែច្រើនឡើង។

ចំណែកឯសកម្មភាពគាំទ្រចម្បងទីពីរ គឺការផ្ដល់ជូនសេវាអុីនធឺណិតក្នុងតម្លៃសមរម្យតាមរយៈ “Digital Learning Add-Ons” ទៅកាន់អតិថិជនដែលជាអ្នកសិក្សាទាំងអស់។ កញ្ចប់សេវាអុីនធឺណិតទាំងនេះមានតម្លៃទាបជាងការប្រើប្រាស់សេវាអុីនធឺណិតធម្មតា ហើយការផ្ដល់ជូននេះក៏ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង សម្រាប់វេទិកាអនឡាញរបស់ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ក៏ដូចជា វន្តសាលា (Onesala) ផងដែរ ដើម្បីធានាបានថាសិស្សានុសិស្សទាំងអស់អាចទទួលបានការអប់រំប្រកបដោយគុណភាព ជាមួយនឹងការចំណាយតិច។
កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគម្លាតក្នុងវិស័យអប់រំ តាមរយៈការកាត់បន្ថយនូវឧបសគ្គដែលរារាំងមធ្យោបាយក្នុងការរៀនសូត្ររបស់សិស្សានុសិស្សមកពីគ្រប់តំបន់ ទាំងជនបទ និងទីក្រុង ក៏ដូចជាលើកកម្ពស់វប្បធម៌នៃការរៀនសូត្រពេញមួយជីវិតនៅក្នុងប្រទេសកម្ពុជាផងដែរ។
ការផ្ដួចផ្ដើមនេះទៀតសោត ក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកវិសាលភាពដែលយុវជនអាចចូលរួមរៀនសូត្របានគ្រប់ៗគ្នា ដោយគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។
ក្នុងកំឡុងខែធ្នូ ឆ្នាំ 2023 កន្លងទៅ ក្រុមហ៊ុនក៏បានទទួលពានរង្វាន់ដូចគ្នានេះដែរ តាមរយៈគម្រោង “កម្មវិធីអក្ខរកម្មឌីជីថល” ដែលត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ 2019 ក្រោមការសហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា ហើយដែលគម្រោងអប់រំនេះកន្លងមកបានបំពាក់បំប៉នសិស្សានុសិស្សកម្រិតវិទ្យាល័យប្រមាណជា 5,000 នាក់ នូវជំនាញអក្ខរកម្មឌីជីថល គិតត្រឹមឆ្នាំ 2024 នេះ។
ការទទួលស្គាល់ពីសមិទ្ធផលរបស់ Smart ពីកម្មវិធី the 6th AmCham CSR Excellence Awards ជាតឹកតាងដែលសបញ្ជាក់យ៉ាងច្បាស់ពីការឆន្ទៈរបស់ក្រុមហ៊ុនក្នុងការជំរុញ បរិយាប័ន្នឌីជីថល និងវិស័យអប់រំ។ ពានរង្វាន់នៃឆ្នាំនេះ ជាជ័យលាភីថ្មីមួយបន្ថែម ពីពានរង្វាន់ឆ្នាំមុន ដែល Smart ទទួលបានពានរង្វាន់កិត្តិយស “អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា” ពីកម្មវិធី EuroCham’s ESG Contest and Awards ឆ្នាំ 2024 ដោយក្រុមហ៊ុន Smart បានសាងនូវស្នាដៃក្នុងកិច្ចការសន្តិសុខអុីនធឺណិត និង បរិយាប័ន្នឌីជីថលដែលផ្ដល់ផលវិជ្ជមានខ្ពស់ទៅកាន់សង្គម។
ដោយមានគោលដៅក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលមានទំនុកចិត្តបំផុតនៅកម្ពុជា ក្រុមហ៊ុន Smart ថ្មីៗនេះ ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវដំណោះស្រាយនវានុវត្តន៍ថ្មី “Cybersecurity Add-On” សម្រាប់អតិថិជនដើម្បីបង្កើនសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធអុីនធឺណិតបានកាន់តែប្រសើរ។ ការបង្កើតសេវាកម្មថ្មីនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនលើការចូលរួមការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងសម័យឌីជីថលដ៏ជឿនលឿននេះ។
តាមរយៈការជំរុញលើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីលើកកម្ពស់សក្ដានុពលរបស់យុវជនកម្ពុជាកន្លងមកនេះ Smart មិនត្រឹមតែបាននាំយកការផ្លាស់ប្ដូរសម្រាប់មនុស្សនៅក្នុងសង្គមប៉ុណ្ណោះនោះទេ ក្រុមហ៊ុនក៏បានចូលរួមជាផ្នែកមួយនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ប្រទេសកម្ពុជាទៅកាន់ការអភិវឌ្ឍនាថ្ងៃអនាគតរបស់ក្រុមហ៊ុនអស់ពេលជាច្រើនឆ្នាំមកនេះ ត្រូវបានមើលឃើញនិងទទួលស្គាល់ពីសំណាក់អន្តរជាតិ ដែលជាក់ស្ដែង មានសារព័ត៌មានអន្តរជាតិ Los Angeles Times លើកឡើងពីក្រុមហ៊ុនផ្ទាល់នៅក្នុងទំព័រព័ត៌មានរបស់ខ្លួនផងដែរ។
សមិទ្ធផលទាំងនេះក៏ស្របតាមការប្ដេជ្ញារបស់ក្រុមហ៊ុន Smart ក្នុងការកាត់បន្ថយគម្លាតឌីជីថល និង ឧបសគ្គសម្រាប់ការអប់រំឌីជីថល លើសម្ព័ន្ធ Partner2Connect Digital ដែលជាគំនិតផ្តួចផ្តើមដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីប្រមូលធនធាន និងភាពជាដៃគូនៅទូទាំងពិភពលោកសម្រាប់ការតភ្ជាប់ដែលមានគោលដៅរួម និងជាសកលផងដែរ។
ដើម្បីទទួលបានព័ត៌មានលម្អិតពីសមិទ្ធផលរបស់ក្រុមហ៊ុន Smart Axiata សូមចូលទៅ់អានរបាយការណ៍ចីរភាពរបស់ក្រុមហ៊ុន។
The post ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards appeared first on Kampuchea Thmey Daily.