បុរសម្នាក់ សង្ស័យមានបញ្ហាសតិអារម្មណ៍កាន់កាំបិតគំរាមចាក់អ្នកភូមិ

បុរសម្នាក់ សង្ស័យមានបញ្ហាសតិអារម្មណ៍កាន់កាំបិតគំរាមចាក់អ្នកភូមិ... The post បុរសម្នាក់ សង្ស័យមានបញ្ហាសតិអារម្មណ៍កាន់កាំបិតគំរាមចាក់អ្នកភូមិ appeared first on Kampuchea Thmey Daily.

បុរសម្នាក់ សង្ស័យមានបញ្ហាសតិអារម្មណ៍កាន់កាំបិតគំរាមចាក់អ្នកភូមិ

មិន​ដឹង​ជា​មាន​បញ្ហា​អ្វី បុរស​ម្នាក់ យក​កាំបិត​គំរាម​ចាក់​អ្នកភូមិ ខណៈ​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ក៏​អារ.ក ខ្លួនឯង តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត គ្រាន់​តែ​រង​របួស​ស្រាល។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ២០ នាទី​យប់ ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ ២០២៥ ស្ថិត​នៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​យក​កាំបិត​កាន់​គំរាម​អ្នកភូមិ​គេ​តែង​ហៅ​ឈ្មោះ អា​ក្អូ អាយុ​ជាង ៣០ ឆ្នាំ មាន​កូន​ក្នុង​បន្ទុក​ចំនួន ២ នាក់។

ដោយឡែក​មីង​បង្កើត​បុរស​ខាង​លើ បាន​ប្រាប់​ថា បុរស​ខាងលើ​មាន​បញ្ហា​ក្នុង​គ្រួសារ ដោយ​ប្រពន្ធ និង​កូន បាន​ចេញ​ទៅ​នៅ​ខេត្ត ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​ខូចចិត្ត។ ប៉ុន្មាន​ថ្ងៃមុន រូប​គាត់(អ្នក​មីង) បាន​ឃើញ​បុរស​ខាងលើ ដើរ​កាន់​កាំបិត​ពេញ​ភូមិ។ ពេលនោះ គាត់ ក៏​ប្រាប់​ថា កុំ​ដើរ​កាន់​កាំបិត​ដើរ​ពេញ​ភូមិ​អញ្ចឹង ប្រយ័ត្ន​សមត្ថកិច្ច​ចាប់​យក​ទៅ។ លុះ​ដល់​ល្ងាច​ថ្ងៃ​កើតហេតុ បុរស​ខាង​លើ បាន ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្អូនស្រី​ដែល​យក​បាយ​ម្ហូប​ឲ្យ។ ពេល​ដល់​ម៉ោង​ប្រហែល ៩ បុរស​ខាងលើ បាន​ដើរ​កាន់​កាំបិត​ម្ដងទៀត ធ្វើ​ឲ្យ​អ្នកភូមិ​មាន​ការ​ភ័យខ្លាច ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍។ ក្នុង​នោះ ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច បុរស​ខាង​លើ ក៏​ព្យាយាម​រត់​គេច​ខ្លួន​ឡើង​លើ​ដំបូង​ផ្ទះ ធ្វើ​ឲ្យ​សមត្ថកិច្ច​ពង្រាយ​កម្លាំង​ឡោមព័ទ្ធ​ចាប់​យក​ចុះ​មក​ក្រោម។

ក្រោយពេល​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ខាងលើ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ម៉េង

The post បុរសម្នាក់ សង្ស័យមានបញ្ហាសតិអារម្មណ៍កាន់កាំបិតគំរាមចាក់អ្នកភូមិ appeared first on Kampuchea Thmey Daily.