ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អញ្ជើញបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបើក កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ។ ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង កងពលតូចដឹកជញ្ជូនលេខ៩៩ ក្នុងដំណើរការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដោយទទួលបានស្នាដៃ និងសមិទ្ធផលជាច្រើន ក្នុងរយៈកាលកន្លងមក ។ ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានសង្កត់ធ្ងន់ថា នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់បន្តពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពង្រឹងការគោរពច្បាប់ បទបញ្ញតិរបស់រដ្ឋ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម លុបបំបាត់គ្រឿងញៀន កាត់បន្ថយគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោក កងទ័ពត្រូវមានស្មារតី ឆន្ទៈ មនសិការ បម្រើជាតិមាតុភូមិ ហើយស្មោះត្រង់ឥតងាករេ ប្ដេជ្ញាការពារ សន្តិភាព ច្បាប់រដ្ឋធម្មនុញ្ញ ជាតិ សាសនា […]

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបើក កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ។
ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង កងពលតូចដឹកជញ្ជូនលេខ៩៩ ក្នុងដំណើរការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដោយទទួលបានស្នាដៃ និងសមិទ្ធផលជាច្រើន ក្នុងរយៈកាលកន្លងមក ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានសង្កត់ធ្ងន់ថា នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់បន្តពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពង្រឹងការគោរពច្បាប់ បទបញ្ញតិរបស់រដ្ឋ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម លុបបំបាត់គ្រឿងញៀន កាត់បន្ថយគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោក កងទ័ពត្រូវមានស្មារតី ឆន្ទៈ មនសិការ បម្រើជាតិមាតុភូមិ ហើយស្មោះត្រង់ឥតងាករេ ប្ដេជ្ញាការពារ សន្តិភាព ច្បាប់រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕








