សហគមន៍កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍
នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ លោក វង់ សូត អនុប្រធានទី២នៃរដ្ឋសភា បានដឹកនាំឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា The post សហគមន៍កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍ appeared first on Kampuchea Thmey Daily.

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ លោក វង់ សូត អនុប្រធានទី២នៃរដ្ឋសភា បានដឹកនាំឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា ចុះពិនិត្យខ្សែច្រវាក់ផលិតកម្ដំណាំពោតក្រហម(ពោតចំណីសត្វ) និង សំណេះសំណាលជាមួយសមាជិក សមាជិកាសហគមន៍កសិកម្មជីរោទ៍រុងរឿង ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អមដំណើរដោយលោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយម ប្រធានមន្ទីរពាណិជ្ជកម្ម តំណាងក្រុមហ៊ុនស៊ីភី ក្រុមហ៊ុនហ្គ្រីនហ្វីត។

ក្នុងពិធីសំណេះសំណាលលោក វង់ សូត អនុប្រធានទូី២នៃរដ្ឋសភា បានមានប្រសាសន៍កោតសរសើរ លើកទឹកចិត្តដល់សហគមន៍កសិកម្ម និងបានផ្តាំផ្ញើ ៖
-ចលនាចូលរួមបន្ថែម ជាសមាជិកសហគមន៍ ព្រោះថាកាន់តែធំកាន់តែល្អ។

រដ្ឋ បានយកចិតទុកដាក់ណាស់ជាមួយប្រជាពលរដ្ឋ បើជួយម្នាក់ៗវាលំបាក តែបើរួមគ្នា ងាយស្រួលក្នុងការអន្តរាគមន៍ជួយជាង។

-សហគមន៍ មិនដូចសហករណ៍នោះទេ។ សហគមន៍ គិតរួម អនុវត្តរួម តែការចំណាយ ឬ ទទួលផលប្រយោជន៍គឺរៀងខ្លួនតាមសមត្ថភាព លទ្ធភាពដែលខ្លួនបានចូលរួម។ ចំពោះ សហករណ៍ ធ្វើរួម បានផលដាក់រួម ហូបរួម តែមិនបានទទួលផលប្រយោជន៍តាមការប្រឹងប្រែងរបស់យើងម្នាក់ៗនោះទេ។

-សហគមន៍កសិកម្ម ដូចជាក្រុមហ៊ុនមួយ ដែលមានគោលគំនិតមួយគឺ រកបានទីផ្សារហើយ ទើបផលិតស្របតាមការតម្រូវរបស់ទីផ្សារ ហើយធ្វើកិច្ចសន្យាផលិតកម្មកសិកម្មច្បាស់លាស់ជាមួយអ្នកបញ្ជាទិញ ដែលការណ៍នេះ ធ្វើឲ្យកសិផលផលិតបាន មិនជួបបញ្ហាខ្វះទីផ្សារឬតម្លៃមិនប្រាកដប្រជា។

-ចូលរួមជាសហគមន៍កសិកម្មហើយ ការចូលរួមអនុវត្តបង្គុំបច្ចេកទេសកសិកម្មព្រមគ្នាមានការចាំបាច់ណាស់។ បង្គុំបច្ចេកទេស នឹងធ្វើឲ្យទិន្នផលរបស់យើងល្អប្រសើរ មានសុវត្ថិភាព គុណភាព។ មិនអនុវត្តតាមបច្ចេកទេស គឺយើងមិនអាចទទួលបានផលល្អទេ មិនអាចធ្វើតាមយថាផលដូចមុនៗទៀតបានឡើយ ។
-រាជរដ្ឋាភិបាល បានគាំទ្រវិស័យកសិកម្មជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីគោលនយោបាយទី៥និងទី៦ រួមមានការបង្កើតសហគមន៍កសិកម្មទំនើប ការបញ្ជូនមន្ត្រីកសិកម្មឃុំទូទាំងប្រទេស និងហិរញ្ញប្បទាន ១០០លានដុល្លារ។

ទន្ទឹមនេះ តាមរយៈគម្រោងនានា បានផ្តល់ការយល់ដឹងពីបង្គុំបច្ចេកទេស ធន់នឹងការប្រែប្រួលអាកាសធាតុ គាំទ្រហេដ្ឋារចនាសម្ព័ន្ធអគារ ឃ្លាំង ផ្លូវ ប្រព័ន្ធស្រោចស្រព និងឥណទានអត្រាការប្រាក់សមរម្យសម្រាប់សហគមន៍កសិកម្ម។ ដូចជានៅសហគមន៍យើងនេះ ទទួលបានឃ្លាំងស្តុកធញ្ញជាតិ សូមប្រើឃ្លាំងនេះឲ្យបានប្រយោជន៍ជាចំណូល ជាការងារ ជាកន្លែងដោះស្រាយបញ្ហាកកស្ទះកសិផលជាយថាហេតុ ៕
ដោយ ៖ សាន វិឡែម


The post សហគមន៍កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍ appeared first on Kampuchea Thmey Daily.