លោក វ៉ាង យី៖ ចិន នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន

ប៉េកាំង៖ និយាយអំពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង។ លោលបានលើកឡើងថា ប្រទេសចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ខណៈពេលដែលជួបជាមួយសារព័ត៌មាននៅថ្ងៃសុក្រនេះ។ ទន្ទឹម​នឹង​នេះលោក បញ្ជាក់ថា “វា​ក៏​សំខាន់​ដែរ​ក្នុង​ការ​មើល​ឃើញ​ពី​ភាព​ស្មុគស្មាញ​នៃ​មូលហេតុ​នៃ​វិបត្តិ”។ លោកបានបន្ថែមថា “គ្មាននរណាម្នាក់ឈ្នះក្នុងជម្លោះនោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាទទួលបានសន្តិភាព។ តុចរចា គឺជាកន្លែងដែលជម្លោះបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើម”៕ ប្រែសម្រួល ឈូក បូរ៉ា

លោក វ៉ាង យី៖ ចិន នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន

ប៉េកាំង៖ និយាយអំពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង។

លោលបានលើកឡើងថា ប្រទេសចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ខណៈពេលដែលជួបជាមួយសារព័ត៌មាននៅថ្ងៃសុក្រនេះ។ ទន្ទឹម​នឹង​នេះលោក បញ្ជាក់ថា “វា​ក៏​សំខាន់​ដែរ​ក្នុង​ការ​មើល​ឃើញ​ពី​ភាព​ស្មុគស្មាញ​នៃ​មូលហេតុ​នៃ​វិបត្តិ”។

លោកបានបន្ថែមថា “គ្មាននរណាម្នាក់ឈ្នះក្នុងជម្លោះនោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាទទួលបានសន្តិភាព។ តុចរចា គឺជាកន្លែងដែលជម្លោះបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើម”៕

ប្រែសម្រួល ឈូក បូរ៉ា