អស្ថិរភាព​ភាគខាងត្បូង​ថៃ៖​ ​ផ្ទុះ​ការវាយ​ប្រហារ២​ដង​​សម្លាប់​មនុស្ស៥នាក់និង​របួស១៣នាក់​

មនុស្ស៥នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅក្នុងការវាយប្រហារចំនួនពីរនៅភាគខាងត្បូងប្រទេសថៃដែលជាតំបន់មានជម្លោះតាំងពីឆ្នាំ២០០៤... The post អស្ថិរភាព​ភាគខាងត្បូង​ថៃ៖​ ​ផ្ទុះ​ការវាយ​ប្រហារ២​ដង​​សម្លាប់​មនុស្ស៥នាក់និង​របួស១៣នាក់​ appeared first on Kampuchea Thmey Daily.

អស្ថិរភាព​ភាគខាងត្បូង​ថៃ៖​ ​ផ្ទុះ​ការវាយ​ប្រហារ២​ដង​​សម្លាប់​មនុស្ស៥នាក់និង​របួស១៣នាក់​

មនុស្ស៥នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅក្នុងការវាយប្រហារចំនួនពីរ​លើក​នៅភាគខាងត្បូងប្រទេសថៃដែលជាតំបន់មានជម្លោះតាំងពីឆ្នាំ២០០៤។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ខែមីនានេះ។

(រូបភាព៖ Bangkok Post)

ជម្លោះបានផ្ទុះឡើងនៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេសថៃចាប់តាំងពីឆ្នាំ ២០០៤ ដោយបានសម្លាប់មនុស្សជាង ៧០០០នាក់ ដោយសារក្រុមឧទ្ទាមនៅក្នុងតំបន់ដែលភាគច្រើនកាន់សាសនាឥស្លាមប្រយុទ្ធដើម្បីឯករាជ្យភាពកាន់តែខ្លាំងឡើង។

ប៉ូលិសខេត្ត បាននិយាយថា ​ក្រុមវាយប្រហារ​មាន​គ្នា​ជាង១០នាក់បានបើកការបាញ់ប្រហារនៅខាងក្រៅការិយាល័យស្រុក Sungai Kolok ខេត្ត Narathiwat ដែលជាទីប្រជុំជនមួយនៅជាប់ព្រំដែនថៃ-ម៉ាឡេស៊ី នៅម៉ោងប្រហែល ៧ យប់​​ថ្ងៃសៅរ៍។ ជនសង្ស័យក៏បានគប់គ្រឿងផ្ទុះ និងបំផ្ទុះគ្រាប់បែកដែលបង្កៃ​ទុក ដោយបានសម្លាប់អ្នកស្ម័គ្រចិត្តការពារ២​នាក់​ដែលយាមការិយាល័យ និង១២នាក់ផ្សេងទៀតរងរបួសរួមទាំងជនស៊ីវិល៤នាក់។

(រូបភាព៖ Bangkok Post)

ការវាយប្រហារដាច់ដោយឡែកមួយទៀត​កើត​ឡើង​​នៅស្រុក Saiburi ក្នុងខេត្ត Pattani ជាប់នោះកាលពីម៉ោង១១យប់ថ្ងៃសៅរ៍ តាមរយៈការបំផ្ទុះនៅតាមដងផ្លូវ ដោយ​​​បណ្តាល​មនុស្សបីនាក់បានស្លាប់ ក្នុង​នោះ​មានជំនួយការភូមិ​២​នាក់ និង​ម្នាក់​ទៀត​ជា​កងសន្តិសុខ​យាមតំបន់នោះ។

បន្ទាប់ពីការវាយប្រហារនេះនាយករដ្ឋមន្ត្រីថៃ លោកស្រី Paethongtarn Shinawatra ក៏បានឲ្យបង្កើនចំនួនកងកម្លាំង​សន្តិសុខនៅភាគខាងត្បូងធ្វើការនៅវេនយប់។

ភាគខាងត្បូងរបស់ប្រទេសថៃមានក្រុមឧទ្ទាមដែលភាគច្រើនកាន់សាសនាឥស្លាមដែលបានកាន់កាប់តំបន់នេះកាលពីជាងមួយសតវត្សមុននិងមានវប្បធម៌ខុសប្លែកពីតំបន់ផ្សេងទៀតដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា។ តំបន់​នេះ​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ថៃ​រឹតបន្តឹង​យ៉ាង​ខ្លាំង៕

(រូបភាព៖ Bangkok Post)
(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

The post អស្ថិរភាព​ភាគខាងត្បូង​ថៃ៖​ ​ផ្ទុះ​ការវាយ​ប្រហារ២​ដង​​សម្លាប់​មនុស្ស៥នាក់និង​របួស១៣នាក់​ appeared first on Kampuchea Thmey Daily.