អាស៊ាន ប្ដេជ្ញាផ្តល់​ជំនួយ​មនុស្សធម៌ ​លើ​ការ​រញ្ជួយ​ដី​ នៅ​មីយ៉ាន់ម៉ា

ហ្សាការតា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ។ អាស៊ានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនមីយ៉ាន់ម៉ា និងថៃថា “អាស៊ានបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់ខ្លួនជាមួយក្រុមគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី និងផលប៉ះពាល់របស់វា”។ ដោយទទួលស្គាល់ពីតម្រូវការ បន្ទាន់សម្រាប់ជំនួយមនុស្សធម៌ អាស៊ានបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញរបស់ខ្លួន រួមមានការដាក់ពង្រាយក្រុមឆ្លើយតប និងវាយតម្លៃពេលមានអាសន្នអាស៊ាន ការប្រើប្រាស់ប្រព័ន្ធភស្តុភារសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយសម្រាប់អាស៊ាន និងការផ្តល់ជំនួយការស្វែងរក និងសង្គ្រោះទីក្រុង ដោយផ្អែកលើអាទិភាពដែលបានកំណត់ដោយមីយ៉ាន់ម៉ា និងថៃ។ លើសពីនេះ អាស៊ាន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ កិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌។  ដោយមានការគាំទ្រពីមជ្ឈមណ

អាស៊ាន ប្ដេជ្ញាផ្តល់​ជំនួយ​មនុស្សធម៌ ​លើ​ការ​រញ្ជួយ​ដី​ នៅ​មីយ៉ាន់ម៉ា

ហ្សាការតា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ។

អាស៊ានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនមីយ៉ាន់ម៉ា និងថៃថា “អាស៊ានបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់ខ្លួនជាមួយក្រុមគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី និងផលប៉ះពាល់របស់វា”។

ដោយទទួលស្គាល់ពីតម្រូវការ បន្ទាន់សម្រាប់ជំនួយមនុស្សធម៌ អាស៊ានបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញរបស់ខ្លួន រួមមានការដាក់ពង្រាយក្រុមឆ្លើយតប និងវាយតម្លៃពេលមានអាសន្នអាស៊ាន ការប្រើប្រាស់ប្រព័ន្ធភស្តុភារសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយសម្រាប់អាស៊ាន និងការផ្តល់ជំនួយការស្វែងរក និងសង្គ្រោះទីក្រុង ដោយផ្អែកលើអាទិភាពដែលបានកំណត់ដោយមីយ៉ាន់ម៉ា និងថៃ។

លើសពីនេះ អាស៊ាន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ កិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌។  ដោយមានការគាំទ្រពីមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាននឹងជួយសម្រួលដល់ប្រតិបត្តិការសង្គ្រោះ និងធានាឱ្យមានការឆ្លើយតបផ្នែកមនុស្សធម៌ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

យោងតាមក្រុមព័ត៌មាននៃ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសនេះនៅក្នុងរបាយការណ៍មួយ បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឆក់យកជីវិតមនុស្សចំនួន ១,០០២នាក់ បណ្តាលឱ្យមនុស្សចំនួន ២,៣៧៦ នាក់បានរងរបួស ហើយមនុស្ស ៣០នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន នេះបើយោងតាមក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេស នៅក្នុងរបាយការណ៍មួយនៅម៉ោងប្រហែល ១១  និង២០នាទី ព្រឹកម៉ោងក្នុងស្រុកថ្ងៃសៅរ៍៕

ប្រែសម្រួល ឈូក បូរ៉ា